សេចក្ដីជូនដំណឹង
ABA ចូលរួមគាំទ្រជាថវិកា 400 លានរៀល ដល់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ធនាគារ ABA មានមោទនភាព ចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន 400 លានរៀល (ប្រមាណ 100,000 ដុល្លារ) ជូនដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍ និងសន្តិសុខសុវត្ថិភាពនៅតាមបណ្ដាយព្រំដែនកម្ពុជា។
មូលនិធិដែលផ្ដួចផ្ដើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ការអភិវឌ្ឍជាយុទ្ធសាស្ត្រទាំងនេះ ត្រូវបានរំពឹងថា នឹងផ្ដល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ, លើកកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសន្តិសុខនៅតាមបណ្ដោយព្រំដែន។
ក្នុងនាមជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជា និងសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គម ABA នៅតែប្តេជ្ញាចិត្តបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុល្អឯក និងគាំទ្រយ៉ាងសកម្មដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ការរួមចំណែករបស់ ABA សម្រាប់គម្រោងនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព ដែលនឹងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។
បន្ថែមពីលើការបរិច្ចាគផ្នែកថវិកានេះ ធនាគារ ABA ក៏ផ្ដល់មធ្យោបាយឲ្យអតិថិជនពីគ្រប់ធនាគារ ក្នុងការចូលរួមបរិច្ចាគដោយផ្ទាល់ និងឥតគិតថ្លៃ សម្រាប់គម្រោង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ដើម្បីគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាអតិថិជនរបស់ធនាគារនានា អាចស្គែនកូដ KHQR របស់ ABA ខាងលើ ជាមួយនឹងអេបធនាគាររបស់ពួកគាត់ ឬផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់លេខគណនី ABA របស់មូលនិធីដែលមានលេខ៖ 717 987 179 (គណនីប្រាក់រៀល) និង 717 997 179 (គណនីដុល្លារ) ដោយគណនីនីមួយៗមានឈ្មោះ ដូចគ្នាថា “Foundation for Border Inf”៕
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ដល់ 2023 របស់ធនាគារជាតិនៃកម្ពុជា។ គិតត្រឹមថ្ងៃទី 30 មិថុនា 2024 ABA មានទ្រព្យសកម្មសរុប 12.3 ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើអតិថិជន 9.8 ពាន់លានដុល្លារអាមេរិក និងកម្ចីដុលកើនដល់ 8.3 ពាន់លានដុល្លារអាមេរិក។
ជាមួយបណ្ដាញសាខាចំនួន 99, ទីតាំងស្វ័យសេវាចំនួន 46, ម៉ាស៊ីនស្វ័យសេវាជាង 1700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និង កម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA អាចបម្រើអតិថិជនបានដល់ជាង 4លាន ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប ។
ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី 6 នៅកាណាដា និងនាំមុខគេនៅខេត្តកេប៊ិច ជាជម្រើសរបស់បណ្ដាសហគ្រាសធុនតូច និងមធ្យម នៅទីនោះ។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ