ជីវិតកម្សាន្ដ
សាវិន ហ្វីលីព សរសើរអ្នកស្រី ច័ន្ទ តារាទី ថាជាតារាភាពយន្តថ្លៃថ្នូរ មិនលើកដៃសុំជំនួយអ្នកដទៃ
មិត្តភក្តិរួមអាជីពសិល្បៈគឺលោក សាវិន ហ្វីលីព បានចេញមកអះអាង និងសរសើរមិនដាច់ពីមាត់ថា អ្នកស្រី ចន្ទ័ តារាទី ជាតារាភាពយន្តជើងចាស់របស់ខ្មែរដែលមានចរិតថ្លៃថ្នូរមិនដែលលើកដៃសុំជំនួយអ្នកណាទ្បើយ។

ជាការពិតអ្នកស្រី ច័ន្ទ តារាទី គឺតារាសម្តែងភាពយន្តជើងចាស់ល្បីឈ្មោះ និងមានភាពលេចធ្លោខ្លាំងនៅលើវិថីសិល្បៈនាអំឡុងក្នុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ រួមជំនាន់ជាមួយលោក សាវិន ហ្វីលីព, អម្ពរ ទេវី និងតារាសម្តែងលោក ទេព រិន្ទដារ៉ូ ដែលជាដៃគូសម្តែងដ៏សក្ដិសមបំផុតនាសម័យនោះ។
បើគិតរហូតមកទល់បច្ចុប្បន្ននេះសម្រាប់តារាសម្ដែងជើងចាស់ ច័ន្ទ តារាទី បានប្រឡូកក្នុងវិស័យសិល្បៈ មានរយៈពេលជាង ៤៣ឆ្នាំ ហើយ ខណៈដែលទីផ្សារសម្តែងនៅតែរក្សាបានការគាំទ្រខ្ពស់មិនមានការចុះថមថយឡើយ។

ដោយឡែករឿងដែលគេសរសើរ គឺតារាជើងចាស់រូបនេះប្រកាន់ភ្ជាប់ទស្សនៈមិនលើកដៃសុំជំនួយ ទោះបីជួបការលំបាកសម្រាប់ជីវភាពយ៉ាងណាក្តី។ តួយ៉ាងលោក សាវិន ហ្វីលីព បានបង្ហាញទស្សនៈខ្លួនទៅកាន់មិត្តចាស់ថា “ខ្ញុំនៅតែសរសើរ ច័ន្ទ តារាទី ជាតារាថ្លៃថ្នូរ មិនលើកដៃសុំលុយអ្នកណាទ្បើយ“។
តារាសម្តែងជើងចាស់ល្បីឈ្មោះអ្នកស្រី ច័ន្ទ តារាទី កាលពីថ្មីៗកន្លងទៅបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈអ្នកស្រីបានប្រកាសហាក់បង្ហាញតម្រុយចង់ឈប់ពីអាជីពសិល្បៈដែលខំសាងប្រជាប្រិយភាពប្រមាណជាង ៤០ឆ្នាំកន្លងមកនេះ។

ប្រាកដណាស់អ្នកស្រី ច័ន្ទ តា រាទី ធ្លាប់បានបង្ហាញបំណងចង់វិលត្រឡប់ទៅរស់នៅស្រុកកំណើតវិញបន្ទាប់ពីអ្នកស្រីបានប្រឡូកក្នុងអាជីពសិល្បៈយ៉ាងជោកជាំមានរយៈពេលយូរឆ្នាំមកនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


