សន្តិសុខសង្គម
អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
ផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះក្រុមអ្នកលក់អនឡាយល្បីឈ្មោះដែលនាំគ្នាជិះម៉ូតូក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយមិនគោរពច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ថតរូបបង្ហោះលើគណនីហ្វេសប៊ុកមួយឈ្មោះ Chumrain Madam da។

តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយនេះ កាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញពីសកម្មភាពអ្នកទាំងនោះ នាំគ្នាជិះម៉ូតូរេចុះឡើងពេញផ្លូវថតបង្ហោះ ដោយគ្មានពាក់មួកសុវត្ថិភាពធ្វើឱ្យមហាជនទោះការរិះគន់យ៉ាងខ្លាំង។
មានការបញ្ចេញមតិជាច្រើននៅក្នុងវីដេអូឃ្លីបដែលបានបង្ហោះដោយមិនពាក់មួកសុវត្ថិភាព និងមានការឌឺដងផ្លែផ្ការវាងម្ចាស់វីដេអូឃ្លីប និងមហាជនផងដែរ ដោយលើកឡើងថា «ចាំមើល បងៗ សមត្ថកិច្ចហ៊ានចាប់ ពួកអភិជនដែរឬអត់?»។ ចំណែកអ្នកខ្លះទៀតបានខមិនថា «ល្បីក្នុងសង្គមដែរ តែទង្វើដែលធ្វើបែជាបំពុលសង្គម ចេះច្បាប់ចរាចរណ៍អត់? មនុស្សដេកលក់ពិតប្រកដមិនពិបាកដាស់ទេ តែអាអ្នកធ្វើពត់ជាដេកលក់បានវាពិបាកដាស់ អ្នកមានគិតទេពេលក្មេងៗវាយកតម្រាបតាម ព្រោះពួកគេឃើញទង្វើដែលបង្ហោះ អ្នកល្បីមិនខ្វះទេ ក្មេងដែលវាមិនចេះគិតហើយចង់ធ្វើឱ្យដូចនោះ»។

យ៉ាងណាមិញ មហាជនក៏បានសំណូមពរឱ្យកម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមអ្នកលក់អនឡាញទាំងនេះ ដែលបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ៕


អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


