ព័ត៌មានជាតិ
ពលរដ្ឋ ស្នើអាជ្ញាធរជួសជុលផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រ ដែលរងការខូចខាតខ្លាំង
ពលរដ្ឋដែលរស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្នើអាជ្ញាធរស្ថាបនាផ្លូវលំមួយខ្សែចាប់ពីតំបន់អគ្គិសនីទួលពង្រ រហូតទៅដល់ផ្លូវ ៥០ ម៉ែត្រ ដែលបានរងការខូចខាតជាច្រើនឆ្នាំមកហើយ។
ផ្លូវដែលរងការខូតខាតមានប្រវែងជាង ១ ០០០ ម៉ែត្រ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ពួកគេ ពុំសូវមានអ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលពីផ្លូវសម្បូរទៅដោយសំបុកមាន់។

អាជីវករលក់ផ្លែឈើ លោក សុភ័ក្ត ដែលប្រកបរបរនៅតំបន់នោះជិត១០ឆ្នាំ បានរៀបរាប់ថា ស្ថានភាពផ្លូវនេះរងការខូចខាតជាច្រើនឆ្នាំមកហើយ សម្បូរទៅដោយជង្ហុកទឹកដក់ច្រើន សំបុកមាន់ ធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរ។
លោកថា៖«តាំងពីខ្ញុំចាប់ផ្តើមលក់ដូរនៅទីនោះមិនដែលឃើញផ្លូវល្អស្អាតនោះទេ ដោយសម្បូរទៅដោយជង្ហុកច្រើនដក់ទឹក សំបុកមាន់ ពិបាកក្នុងការធ្វើដំណើរទើបធ្វើឱ្យក្រុមអាជីវករ លក់ដូរមិនដាច់ ព្រោះមិនសូរមានអ្នកធ្វើដំណើរ»។
ចំណែក លោក វីរៈ ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានរៀបរាប់ថា ផ្លូវខាងលើនេះតាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៤នេះមិនដែលឃើញល្អស្អាតម្តងណាឡើយ គឺមានតែទ្រុឌទ្រោមលើសដើម។

ជុំវិញបញ្ហានេះ ពលរដ្ឋបានសំណូរពរដល់អាជ្ញារពាក់ព័ន្ធ មេត្តាចុះពិនិត្យទីតាំងនិងស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់។
ជុំវិញការលើកឡើងរបស់ប្រជាលរដ្ឋ សារព័ត៌មានកម្ពុជាថ្មី បានព្យាយាមទាក់ទងលោក ចេង ខន មេភូមិទួលពង្រ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


