Connect with us

ព័ត៌មានអន្ដរជាតិ

ញត្តិថ្មី​ប្តឹងទៅ​​គណៈកម្មការ​​បោះឆ្នោត​ថៃ​ទាមទារ​​រំលាយ​បក្ស​ ៦ រួម​ទំាងបក្ស​ភឿថៃ​​​

បានផុស

នៅ

ញត្តិ​​ថ្មី​មួយ​​​ទាមទារ​ឱ្យ​រំលោយគណបក្ស​​៦​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ថៃ​បច្ចុប្បន្ន ត្រូវ​បាន​ដាក់​ទៅ​កាន់​​​​គណៈកម្មការ​​​រៀបចំ​ការបោះឆ្នោត (EC) ​របស់​ថៃ​នៅ​ថ្ងៃចន្ទ​នេះ ដោយ​អតី​ត​​​អ្នក​​ប្រឆាំង​របប​​យោធា ដែល​បាន​ទម្លាក់​​​រដ្ឋាភិបាល​​លោក​ថាក់​ស៊ី​ស៊ីណាវ៉ាត្រា​កាល​ពីឆ្នាំ​២០០៦ ។​

យោង​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​​ទាន់​ហេតុការណ៍ (Breaking News) នៃសារព័ត៌មាន Khaosod ពាក្យ​បណ្តឹង​​ដែល​ប្តឹង​ដោយ​លោក ​Noparut Worachitwuthikul បាន​​ទាម​ទារ​​ឱ្យ​រំលាយ​គណបក្ស​​៦​​​ដែល​តំណាង​របស់​​គណបក្ស​ទាំង​នោះ​​បាន​ជួបប្រជុំ​​​​​ជាមួយ​អតីត​​​នាយក​រដ្ឋមន្ត្រី​ ថាក់ស៊ីន​​ ស៊ីណាវ៉ាត្រា ​នៅ​​លំនៅឋាន​របស់​លោក ​មុន​រដ្ឋាភិបាល​​បាន​បង្កើត​ឡើង។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពេល​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​ក្នុង​​គណបក្ស​ភឿថៃ​ថ្មីៗនេះ។ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ​​ញត្តិ​​ទាម​ទារ​​ឱ្យ​រំលាយ​គណបក្ស​ទាំង​នោះ ដោយ​ការ​ចោទ​ប្រកាន់​​​អំពី​ការ​ស្ថិតក្រោមឥទ្ធិពល​​របស់​លោក​ថាក់ស៊ីន​​​របស់​​​គណបក្ស​ទាំងនោះ​​ ដោយសារ​តែ​​តំណាង​គណបក្ស​ទាំង​នោះ​បាន​ចូលរួម​កិច្ច​ប្រជុំ​​មួយ​​​​រៀបចំ​ឡើង​​​​នៅ​ល្ងាច​ថ្ងៃទី​១៤ខែ​​សីហា​ ​គឺ​ថ្ងៃ​ដែល​​​តុលាការ​ធម្មនុញ្ញា​សម្រេច​​​ដក​​​តំណាង​នាយក​រដ្ឋមន្ត្រី សេដ្ឋា​ ថាវីស៊ីន​ ខណៈ​ពេល​ដែល​លោកស្រី ផែ​ថង​ថាន​ ស៊ីណាវ៉ាត្រា​ ដែល​មាន​អំណាច​ក្នុង​គណបក្ស​ភឿថៃ​​សម្រាប់​ការ​ដឹកនាំ​ប្រជុំ​​តាម​អំណាច​​​ប្រធា​ន​គណបក្ស​ចម្រុះ​ស្ថិត​នៅ​ក្រៅ​ប្រទេស​នៅឡើយ​។

​ញត្តិ​ដែលទាមទារ​​រំលាយ​គណបក្ស​ទាំង​នោះ​រួម​មាន គណបក្ស​ភឿថៃ គណបក្ស​រួបរួម​ជាតិ​​ថៃ គណបក្ស​ Palang Pracharath គណបក្ស​ Bhumjai Thail។ ញត្តិនោះ​​ត្រូវបាន​ផ្តួច​ផ្តើម​​ដោយ​​​ លោក ​Noparut Worachitwuthikul ជាសមាជិក​នៃ​ ក្រុម​ព្រាម​ស​​​នៅ​ឆ្នាំ​​២០០៦។

យោង​គេ​ហទំព័រ​ teakdoor.com ដែល​បាន​ប្រមូល​​​ចង​ក្រ​​​ង​​អត្ថបទ​​របស់​សារព័ត៌មាន BangkokPost.com ដែល​បាន​ចេញផ្សាយ​កាល​ថ្ងៃទី​ ១៨ខែ​ឧសភា​​២០០៧ គឺ​ប្រហែល​៨​ខែ​​ក្រោយ​​រដ្ឋាភិបាល​លោក​ថាក់​ស៊ីន​ត្រូវ​បាន​ផ្តួច​រំលំ​ក្រោយ​រដ្ឋប្រហារ​​យោធា​កាល​ខែ​កញ្ញា​ឆ្នាំ​២០០៦ លោក Noparut Worachitwuthikul ជាប្រធានអង្គការ​​​​ព្រាបស ( White Dove) ​ជា​​​អង្គការ​​​ប្រឆាំង​​​រដ្ឋាភិបាល​រដ្ឋ​ប្រហារ​។

តាម​ការ​ចុះ​ផ្សាយ​នោះ លោក Noparut Worachitwuthikul ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពីពេល​នោះ ដោយសារ​លោក​បាន​ទៅ​កាន់​សាលា​ក្រុង​ឈៀងម៉ៃ ដើម្បី​​សុំ​​ការ​អនុញ្ញាត​​​​ប្រើប្រាស់​​តំបន់​​ជុំវិញ​នោះ​ដើម្បី​​ជួប​ជុំតវ៉ា​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម