ព័ត៌មានជាតិ
ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តជួយអភិវឌ្ឍន៍លើមូលបត្របំណុលនៅកម្ពុជា
និយ័តករមូលបត្រកម្ពុជា (SERC) បានឱ្យដឹងថា ខ្លួននឹងទទួលបានជំនួយបច្ចេកទេសបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលបត្ររដ្ឋ និងសញ្ញាបណ្ណសាជីវកម្ម ។

ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ SERCបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១០ថ ខែកញ្ញានេះថា រូបលោក និងសហការីបានជួយប្រជុំពិភាក្សាជាមួយលោក Kengo Mizuno អ្នកជំនាញការនៃ ADB មកពីវិទ្យាស្ថានស្រាវជ្រាវ Nomura នៅទីស្តីការរបស់លោកកាលពីថ្ងៃទី៩ ខែកញ្ញា។
លោក ស៊ូ សុជាតិបានថ្លែងប្រាប់ថា៖«យើងជួបខាងADB ដោយសារយើងទទួលបានជំនួយបច្ចេកទេសពីពួកគាត់តាមរយៈលេខាធិការដ្ឋានអាស៊ានដោយយើងស្នើសុំជំនួយបច្ចេកទេសដើម្បីអភិវឌ្ឍន៍បន្តលើផ្នែកទីផ្សារសញ្ញាបណ្ណ (ទាំងសញ្ញាបណ្ណរដ្ឋ និងសញ្ញាបណ្ណសាជីវកម្ម) ដូច្នេះហើយអ្នកជំនាញចុះមកពិភាក្សាជាមួយយើងថាតើគេអាចនឹងផ្តល់ជំនួយបច្ចេកទេសត្រង់ណាដើម្បីពង្រឹងបន្ថែមលើសមត្ថភាពផ្នែសញ្ញាបណ្ណសាជីវកម្ម និងសញ្ញាបណ្ណរដ្ឋនេះ»។
លោកបានគូសបញ្ជាក់ថា កិច្ចប្រជុំជាមួយខាងADBពេលនេះគឺជាការចាប់ផ្តើមពិភាក្សាក្នុងការទទួលបាននូវជំនួយបច្ចេកទេសនេះ ដូច្នេះអ្នកជំនាញនៃភាគីទាំងពីរនឹងធ្វើការងារនេះបន្តទៀត។ តាមរយៈជំនួយបច្ចេកទេសនេះ ខាង ADB នឹងជួយតាក់តែងនូវបទបញ្ញត្តិបន្ថែតមទៀតលើសញ្ញាបណ្ណនេះ។ ខាងគេក៏នឹងបណ្តុះបណ្តាលជំនាញ និងរៀបចំវេទិកាសាធារណនានាផងដែរ។

លោកបានថ្លែងបន្តទៀតថា៖«សម្រាប់ការទទួលបានជំនួយបច្ចេកទេសនេះមិនមែនទើបតែយើងទទួលបាននោះទេ ប៉ុន្តែលើកនេះគឺជាការចាប់ផ្តើមវគ្គថ្មីមួយទៀតលើការអភិវឌ្ឍសញ្ញាបណ្ណ ហើយយើងនៅបន្តធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាស៊ាន បើទោះបីជាការផ្តល់ជំនួយបច្ចេសទេសដែលផ្តល់ដោយខាង ADB នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយក្តី ដូច្នេះយើងនឹងសិក្សាបន្ថែមនូវអ្វីដែលថ្មីៗដើម្បីស្នើសុំគេឱ្យជួយផ្តល់ជំនួយបច្ចេកទេសបន្តទៀតដើម្បីយកមកអភិវឌ្ឍន៍វិស័យមូលបត្ររបស់កម្ពុជាយើង»។
គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានចំនួនប្រហែល ២,៧៣ ប៊ីលានដុល្លារអាមេរិក ខណៈទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១០.៥៨៧.០៣៧ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោល មានប្រហែល ៩២,៣៩% និងទីផ្សារកំណើនមានចំនួនប្រហែល ៧,៦១% នៃទំហំជួញដូរសរុប។ នេះបើយោងតាមរបាយការណ៍របស់ SERC។

នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា (CSX) មានផលិតផលចំនួនពីរប្រភេទ គឺមូលបត្រ កម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។
ចំពោះទីផ្សារ មូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ ក្រុមហ៊ុន ដែលនៅក្នុងនោះមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្រ បំណុលមានក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែល កំពុងចុះបញ្ជីមានចំនួន ១០ ហើយមានមូលបត្របំណុលចំនួន ៧ បានដល់ឥណប្រតិទាន)។ ចំពោះ ទីផ្សារមូលបត្របំណុល ពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


