ព័ត៌មានអន្ដរជាតិ
អង់គ្លេស ដោះលែងអ្នកទោសជាង១៧០០នាក់មុនពេលកំណត់ ព្រោះគុកចង្អៀតពេក
អ្នកទោសចំនួនប្រមាណ ១៧៥០នាក់ ត្រូវបានដោះលែងពីពន្ធនាគារមុនកាលកំណត់ ដែលនេះគឺជាផែនការបន្ទាន់របស់ក្រសួងយុត្តិធម៌អង់គ្លេស ដើម្បីដោះស្រាយបញ្ហាណែនតាន់តាប់នៅក្នុងពន្ធនាគារនាពេលបច្ចុប្បន្ន។

ការដោះលែងនេះ បានចាប់ផ្ដើមនៅព្រឹកថ្ងៃអង្គារ ខណៈដែលផែនការរបស់រដ្ឋាភិបាលគ្រោងនឹងដោះលែងអ្នកទោសសរុបចំនួន ៥៥០០នាក់បន្ថែមទៀត។
កាលពីសប្តាហ៍មុន ពន្ធនាគារអង់គ្លេស មានចំនួនអ្នកទោសច្រើនជាង ៨៨ ៥០០នាក់ ដែលជាតួលេខដ៏ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
ក្នុងផែនការដោះលែងនេះ អ្នកទោសក្នុងពន្ធនាគារនៅប្រទេសអង់គ្លេស និងប្រទេសវែល ដែលជាប់ពន្ធនាគារតិចជាង៥ឆ្នាំ នឹងត្រូវបានដោះលែងបន្ទាប់ពីពួកគេបានចំណាយពេល៤០%នៃរយៈពេលដែលត្រូវជាប់ពន្ធនាគាររបស់ពួកគេ។
បន្ថែមពីនេះទៅទៀត នៅថ្ងៃទី២២ខែតុលាខាងមុខ អង់គ្លេសមានគម្រោងដោះលែងអ្នកទោសផ្សេងៗទៀត ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារលើសពី៥ឆ្នាំផងដែរ។
យ៉ាងណាមិញ ផែនការនេះមិនរាប់បញ្ចូលជនល្មើសដែលជាប់ពន្ធនាគារពាក់ព័ន្ធនឹងអំពើហិង្សាដែលមានការផ្តន្ទាទោសយ៉ាងតិច៤ឆ្នាំ ក៏ដូចជាជនល្មើសផ្លូវភេទ និងជនល្មើសអំពើហិង្សាក្នុងគ្រួសារនោះទេ។
ផែនការដោះលែងអ្នកទោស ត្រូវបានប្រកាសកាលពីខែកក្កដាកន្លងទៅ ហើយវានឹងជួយឲ្យរដ្ឋាភិបាលអង់គ្លេសអាចកាត់បន្ថយការចំណាយរបស់ពន្ធនាគារបានចំនួន ២០០លានផោន ឬប្រហែល ២៦១លានដុល្លារក្នុង១ឆ្នាំៗ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


