សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម គាំទ្រចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំ ទៅជាមជ្ឈមណ្ឌលជាតិកែច្នៃគ្រាប់ស្វាយចន្ទី
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ ដើរតួនាទីសកម្ម ដើម្បីគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមជ្ឈមណ្ឌលជាតិកែច្នៃគ្រាប់ស្វាយចន្ទី។

ក្នុងដំណើរសំណេះសំណាល និងពិភាក្សាការងារនៅមន្ទីរឧស្សាហកម្ម ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលរបស់ខេត្តកំពង់ធំ ដែលមានចំការស្វាយចន្ទីច្រើនកន្លែង និងមានទីតាំងយុទ្ធសាស្ត្រនៅជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនដែលគ្រោងនឹងកសាងនាពេលខាងមុខ។
លោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរអនុវត្តអភិក្រមបុរេសកម្ម ក្នុងការគាំទ្រគំនិតផ្តួចផ្តើមផលិតកម្ម និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់សេវាមន្ទីរពិសោធន៍ ការលើកកម្ពស់បច្ចេកវិទ្យាផលិតកម្មទំនើប និងការចាប់យកស្តង់ដារគុណភាព ដើម្បីបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិឧស្សាហកម្មរបស់ខេត្ត។

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តអ្នកផលិត និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យទាញយកអត្ថប្រយោជន៍ពីធនធាន និងយន្តការដែលរាជរដ្ឋាភិបាលផ្តល់ជូន រួមទាំងលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា, និងសហគ្រិនខ្មែរ ជាដើម ដើម្បីជំរុញកំណើននៃការផលិត ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ក៏ដូចជាវិស័យកសិឧស្សាហកម្មជារួម។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


