ព័ត៌មានជាតិ
ប្រធានាធិបតីកូរ៉េ អះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ប្រកបដោយគុណភាព
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម យូន ស៊ូកយ៉ល (Yoon Suk-Yeol) បានសន្យាថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព ដើម្បីជានិមិត្តរូបភាពជាដៃគូរវាងប្រទេសប្រទេសទាំងពីរ។
ការអះអាងបែបនេះ ធ្វើឡើងនាឱកាសសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ ឯកឧត្តម យូន ស៊ូកយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅវិមានប្រធានាធិបតី កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤។

ក្នុងជំនួបនោះសម្តេច បង្ហើបប្រាប់ថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េដែលជាស្ពានដ៏ធំបំផុតនិងវែងបំផុតនៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍកម្ពុជាឡើងវិញ។ ជាក់ស្តែង រដ្ឋាភិបាលកូរ៉េ បានជួយសាងសង់ ជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។
ប្រធានាធិបតីកូរ៉េលោក យូន ស៊ូកយ៉ល បានឆ្លើយតបថា ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ដោយមានការប្តេជ្ញាចិត្តក្នុងការកសាងស្ពាននេះដោយយកចិត្តទុកដាក់ និងប្រកបដោយគុណភាព ដើម្បីជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។
លោកក៏បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ។ បន្ថែមពីនេះ ប្រធានាធិបតីកូរ៉េ ថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ ដែលនាំឱ្យមានទំនាក់ទំនងភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់។

គួរជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ ត្រៀមបើកដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ បើសិនគ្មានអ្វីប្រែប្រួល។ នេះបើតាមការបញ្ជាក់របស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥ លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។
ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។

គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ, ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


