ព័ត៌មានអន្ដរជាតិ
ចិនផ្ដល់ការលើកលែងពន្ធដល់ទំនិញបង់ក្លាដែសគ្រប់មុខ
ប្រទេសចិនបានសម្រេចចិត្តផ្តល់ការលើកលែងពន្ធ ១០០ ភាគរយ លើគ្រប់មុខទំនិញរបស់បង់ក្លាដែស ក៏ដូចជាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែត Daily Star នៅថ្ងៃសុក្រនេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបង់ក្លាដែស លោក Yao Wen បានប្រកាសពីការសម្រេចចិត្តនេះ នៅពេលលោកបានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Jashim Uddin កាលពីម្សិលមិញ។ លោក Jashim បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា៖ «ឯកអគ្គរដ្ឋទូតចិនបាននិយាយក្នុងកិច្ចប្រជុំកំពូលចិន-អាហ្វ្រិក នៅដើមខែកញ្ញានេះថា ចិនបានសម្រេចចិត្តផ្តល់ការលើកលែងពន្ធ ១០០ ភាគរយ ដល់ប្រទេស LDCs រួមទាំងបង់ក្លាដែសផងដែរ»។
នៅឆ្នាំ ២០២២ ទំនិញបង់ក្លាដែសប្រមាណ ៩៨ ភាគរយ បានទទួលការលើកលែងពន្ធពីចិន ក្នុងនោះរួមមានទាំងផលិតផលថ្មីចំនួន ៣៨៣ មុខ ជាពិសេសទំនិញស្បែក និងស្បែកសត្វ។
គួរគូសបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់បង់ក្លាដែស។ ប្រទេសនេះបាននាំចេញផលិតផលទៅបង់ក្លាដែស ក្នុងតម្លៃជាង ១៨,៦ ប៊ីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ ខណៈការនាំចេញរបស់បង់ក្លាដែសទៅចិន មានតម្លៃប្រហែល ៦៧៦ លានដុល្លារ។

លោក Jashim បានបន្ថែមថា ចិនក៏ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសភាគច្រើនបន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នត្រូវបានបង្កើតឡើងផងដែរ ដោយវាមានទំហំវិនិយោគប្រមាណ ៨ លានដុល្លារ។
អ្នកជំនាញមើលឃើញថា បង់ក្លាដែសអាចរកប្រាក់ចំណូល ២៥ ប៊ីលានដុល្លារ ប្រសិនបើប្រទេសនេះអាចដណ្ដើមយកចំណែកទីផ្សារនាំចូលរបស់ចិន បានត្រឹមតែ១ភាគរយ។ ក្នុងឆ្នាំសារពើពន្ធ ២០២០ ចិនបាននាំចូលទំនិញសរុបជាទឹកប្រាក់ប្រមាណ ២,៤ ទ្រីលានដុល្លារ ហើយការនាំចេញរបស់បង់ក្លាដែសរួមចំណែក ០,០៥ ភាគរយ នៅឆ្នាំនោះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចយល់ឃើញថា បង់ក្លាដែសនឹងត្រូវធ្វើពិពិធកម្មការនាំចេញរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើឧស្សាហកម្មកាត់ដេរ ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសចិន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


