Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ១៥គ្រួសារ ដាក់បាវស៊ីម៉ង់ត៍រំលោភចូលឆ្នេរសមុទ្ទនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

បានផុស

នៅ

អាជ្ញាធរស្រុកស្រែអំបិល រកឃើញថាមានប្រជាពលរដ្ឋ១៥គ្រួសារដាក់បាវស៊ីម៉ង់ត៍ចូលឆ្នេរសមុទ្ទស្ថិតនៅក្នុងភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ។ ដើម្បីលុបបំបាត់ការរំលោភយកឆ្នេរសមុទ្ទធ្វើជាកម្មនេះ អាជ្ញាធរតម្រូវឱ្យពលរដ្ឋទាំងនោះរើបាវស៊ីម៉ង់ត៍ទាំងចេញឱ្យអស់ជាកំហិតរយៈពេល១០ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ថា ក្រោយទទួលដំណឹងថាមានការតំរៀបបាវស៊ីម៉ង់ត៍ចូលក្នុងសមុទ្ទរាប់សិបតោន ដើម្បីទប់វាទយកដីចំណីសមុទ្ទធ្វើជាកម្មសិទ្ធិ រដ្ឋបាលស្រុកក៏បានចាត់មន្រ្តីជំនាញចុះទៅពិនិត្យមើលជាក់ស្តែង។

តាមលោកអភិបាលរងស្រុក គឺពិតជាមានការតំរៀបបាវស៊ីម៉ង់ត៍ចូលឆ្នេរសមុទ្ទប្រាកដមែន គឺមានទទឹង២១ម៉ែត្រ និងបណ្តោយ៣៤ម៉ែត្រ រីឯអ្នកប្រព្រឹត្តពលរដ្ឋ១៥គ្រួសារ។ កាណ៍រដែលពួកគាត់ធ្វើបែបនេះ ដើម្បីធ្វើជាឃ្លងសម្រាប់ឱ្យទូកចេញចូលបាន។

ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏បានណែនាំឱ្យពលរដ្ឋទាំង១៥គ្រួសារធ្វើកិច្ចសន្យាផ្អាកសកម្មភាព និងរើបាវស៊ីម៉ង់ត៍ចេញពីទីតាំងខាងលើឱ្យអស់ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

មិនត្រឹមតែប៉ុណ្ណោះទេ លោក ហុង ប្រុស បានចាត់ឱ្យអាជ្ញាធរឃុំជ្រោយស្វាយពិនិត្យតាមដានជាប្រចាំចំពោះការរើបាវស៊ីម៉ង់ត៍ចេញ និងត្រូវចេញលិខិតជូនដំណឹងទៅប្រជាពលរដ្ឋ១៥គ្រួសារឱ្យអនុវត្តតាមវេលាដែលបានកំណត់នៃកិច្ចសន្យា។

ទាក់ទិនបញ្ហានេះ លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ លើកឡើងនៅថ្ងៃទី១៦ ខែកញ្ញា នេះថា ការយកបាវស៊ីម៉ង់ត៍ដាក់ចូលឆ្នេរសមុទ្ទនេះ ពលរដ្ឋមិនបានធ្វើសំណើសុំណាមួយមកកាន់រូបលោកឡើយ។ ហើយលោកក៏គ្មានសិទ្ធិសម្រេចឱ្យធ្វើយ៉ាងដូច្នេះដែរ ព្រោះវាឆ្នេរសមុទ្ទរបស់រដ្ឋ។

លោកមេឃុំជ្រោយស្វាយ នឹងបន្តតាមដានចំពោះសកម្មភាពនេះថែមទៀត មិនអនុញ្ញាតឱ្យពលរដ្ឋធ្វើអ្វីតាមតែចិត្តចង់រំលោភបំពានច្បាប់ហាមឃាត់ជាដាច់ខាត៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៧ វិនាទី មុន

តម្លៃមាសធ្លាក់ចុះក្រោយអ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ​គំហុក​ម្សិលមិញ និងថ្ងៃនេះ ដោយ​សញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់​

កីឡា១០ នាទីutes មុន

ព្រឹត្តការណ៍រត់​ប្រណាំងអន្តរជាតិ​ម៉ារ៉ាតុងចក្រភពអង្គរ​ លើកទី១០​ មកដល់ពេលនេះ​ ៥៧​ប្រទេស​ហើយ​ចុះ​ឈ្មោះ

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តួស្រីរឿង «តំណាលតែងតាំងទេវតា» នាំបញ្ហាដល់រៀមច្បងផ្សេងទៀត ក្រោយភាពយន្តមិនអាចចេញផ្សាយបាន

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជា-តួកគី​គ្រោងនឹងរៀបចំនូវវេទិកាវិនិយោគនិង​ធុរកិច្ចរួមគ្នាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម