Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី ៣ ប្រជុំអនុវត្តកម្មវិធីនយោបាយសហគមន៍កសិកម្មទំនើប

បានផុស

នៅ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំអន្តរក្រសួងជាលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃ​ការងារសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍ កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំអន្តរក្រសួងនេះ រៀបចំឡើងនៅទីស្ដីការក្រសួងធនធានទឹក​ និងឧតុនិយម ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣ផងដែរ។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា៖ កិច្ចប្រជុំថ្ងៃនេះ មានសារសំខាន់ណាស់ដើម្បីឆ្លើយតបតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមាន​កិច្ច​សហការ ជិតស្និទ្ធ ព្រមទាំងបង្កើនប្រសិទ្ធ ភាព និងសហថាមភាព សំដៅគាំទ្រដល់​ការលើក​កម្ពស់ និងកែលម្អជីវភាព សហគមន៍តាមមូលដ្ឋាន ជាពិសេសជួយដល់កម្មវិធីអភិវឌ្ឍន៍រួមគ្នា កសិកម្ម-ទឹក-ជនបទ រួមទាំងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យទទួល​បានអត្ថប្រយោជន៍​ជា​អតិបរមា ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវភាពជឿជាក់ យ៉ាងមុតមាំចំពោះការចាប់ផ្តើម និងដំណើរការរបស់ក្រុមការងារត្រី-វិស័យ (កសិកម្ម-ទឹក-ជនបទ) ដែលជាការចាប់ផ្តើមប្រកបដោយភាពជឿជាក់ និងទំនុកចិត្តដែលជាបច្ច័យ​នាំដល់​ការសហការយ៉ាងជិតស្និទ្ធរបស់ក្រសួងទាំង៣ ដើម្បីជួយដល់សហគមន៍កសិកម្មទំនើប សហគមន៍​កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានថាមពល និងផលិតភាពកាន់តែប្រសើរ​ឡើងបន្ថែមទៀត។

លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសាទរ និងអះអាងជាថ្មី ចំពោះការ ខិតខំប្រឹងប្រែង និងការចូលរួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើម​របស់ក្រសួងទាំង៣ លេចចេញជាផ្លែផ្កា តាមរយៈការអនុវត្តការងាររួមគ្នាប្រកប​ដោយការ​សម្របសម្រួលសហថាមភាព និងបរិយាបន្ន។

រដ្ឋមន្ត្រីទាំង៣រូប បានព្រមព្រៀងជាគោលការណ៍លើបីចំណុចដូចខាងក្រោម៖

១.រៀបចំលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ៖ កសិកម្ម-ទឹក-ជនបទ និងលក្ខខណ្ឌការងារ

២.ឯកភាពលើលក្ខខណ្ឌវិនិច្ឆ័យរួមសម្រាប់ការកំណត់ទីតាំងក្នុងការចុះអនុវត្តការងាររួមគ្នា ក៏ដូចជា ជំហានបន្ទាប់ ដែលបានស្នើឡើងដោយក្រុមការងារត្រី-វិស័យ៖ កសិកម្ម-ទឹក-ជនបទ។

៣.ចុះធ្វើការវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្តានុពល​ឱ្យស្របតាម លក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុននឹងឈានទៅបង្កើត​ផែនការ​សកម្មភាពរួមគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ១០ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

Sokha Hotels

ព័ត៌មានពេញនិយម