កីឡា
កីឡាករ Arnold គ្រោងទិញក្លិបបារាំង Nantes តម្លៃ១១៣លានដុល្លារ
ខ្សែការពារ Trent Alexander-Arnold របស់ក្លិប Liverpool បានត្រៀមដេញថ្លៃដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីទិញក្លិបបាល់ទាត់ Nantes FC នៅលីគកំពូលបារាំង Ligue 1។

ខ្សែការពាររបស់ហង្សក្រហមត្រូវបានគេមើលឃើញពីការចាប់អារម្មណ៍ពីអាជីវកម្មផ្នែកកីឡានៅប្រទេសបារាំង។ រូបគេក៏បានបណ្តាក់ទុនរួចហើយ រួមជាមួយនឹងអតីតខ្សែបម្រើរបស់ Manchester United កីឡាករ Juan Mata ក្នុងវិស័យប្រណាំងរថយន្ដ Formula 1 Alpine Racing កាលពីខែតុលា ឆ្នាំ២០២៣។
ភាពជាម្ចាស់របស់លោក Waldemar Kita នៅលីគ Ligue 1 កំពុងក្លាយជាប្រធានបទដ៏ចម្រូងចម្រាសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារអ្នកគាំទ្របានតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោក។ អ្នកគាំទ្រមិនសប្បាយចិត្តចំពោះកង្វះការអភិវឌ្ឍក្រុម ខណៈគម្រោងផ្លាស់ប្ដូរចេញកីឡដ្ឋាន Stade de la Beaujoire ត្រូវបានរងការសើចចំអក។

លោក Waldemar Kita បានបើកកិច្ចពិភាក្សាជាលើកដំបូងជាមួយត្រកូល Alexander-Arnold នៅពាក់កណ្តាលខែកក្កដា តាមរយៈសន្និសីទវីដេអូមួយ។ ការប្រជុំទល់មុខគ្នានៅទីក្រុងហ្សឺណែវ នៅពាក់កណ្តាលខែកញ្ញានេះ។
តាមការរំពឹងទុក Alexander-Arnold គ្រោងនឹងចំណាយទឹកប្រាក់ចំនួន១៣៣លានដុល្លារ ដើម្បីទិញក្លិប Nantes FC។ នៅក្នុងកិច្ចប្រជុំលើកទី៣ ធ្វើឡើងនៅទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ វាត្រូវបានគេអះអាងថា លោក Kita បានអនុញ្ញាតឲ្យក្រុមការងាររបស់កីឡាករ Alexander-Arnold ធ្វើសវនកម្មក្លិប ប៉ុន្តែមិនបានទទួលយកការដេញថ្លៃណាមួយជាផ្លូវការនោះទេ។ ចំពោះម្ចាស់បច្ចុប្បន្នរបស់ Nantes លោក Waldemar Kita ត្រូវបានគេប៉ាន់ស្មានថាចង់បានសរុបទឹកប្រាក់ចំនួន១២១លានដុល្លារ ក្នុងការលក់ក្លិប៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


