កីឡា
កម្ពុជា ប៉ះ នេប៉ាល់ វគ្គជម្រុះ U20 Asian Cup ម៉ោង២រសៀលថ្ងៃនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ២០ឆ្នាំ (U20) នឹងប្រកួតបើកឆាកប៉ះ នេប៉ាល វគ្គជម្រុះក្នុងពូល B ពានរង្វាន់ AFC U20 Asian Cup China PR 2025 វេលាម៉ោង២រសៀល ថ្ងៃទី២១ ខែកញ្ញា នេះនៅឆាយនីសតៃប៊ិ។
លោកគ្រូ Koji Gyotoku ទើបត្រូវបានតែងតាំងជាគ្រូបង្គោលបណ្តោះអាសន្នក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំ។ ពេលនេះលោកត្រូវដឹកនាំក្រុមយុវជនកម្រិតអាយុ២០ឆ្នាំ បន្ទាប់ពីលោកបានដឹកនាំក្រុមយុវជនកម្រិត១៦ឆ្នាំកាលពីខែមិថុនា។

នេះជាលើកទី២ហើយបុរសសញ្ជាតិជប៉ុនបានដឹកនាំក្រុមយុវជនកម្ពុជាក្នុងវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup បន្ទាប់ពីដឹកនាំលើកទី១ កាលពីឆ្នាំ២០១៩ លោកបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងដោយបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងបានឡើងទៅជុំផ្តាច់ព្រ័ត្រ។
ពេលនោះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ឆ្លងកាត់៤ប្រកួត ក្រុម U20 កម្ពុជា បានយកឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ឈ្នះ កោះម៉ារីណាខាងជើង ៩-០ និងចាញ់ ម៉ាឡេស៊ី ៤-៥ ដើម្បីក្លាយជាក្រុមលេខ២ល្អបំផុតក្នុងពូលបានឡើងទៅជុំផ្តាច់ព្រ័ត្រ។
ទោះបីជាយ៉ាងណា វគ្គជម្រុះក្នុងពូលឆ្នាំ២០២៤ មិនមែនជាការងាយស្រួលឡើយ ពីព្រោះកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយ អ៊ូបេគីស្ថាន ម្ចាស់ការពារជើងឯកឆ្នាំចាស់ និងបារ៉ែន ជាក្រុមខ្លាំង ដូច្នេះពីរក្រុមនេះជាឧបគ្គធំ ខណៈនេប៉ាល់ និងម្ចាស់ផ្ទះឆាយនីសតៃប៊ិ ក៏មិនអាចមើលរំលងបាន។
កាលពីខែមិថុនា ឆ្នាំ២០២៤ លោក Koji Gyotoku បានដឹកនាំក្រុមយុវជនកម្ពុជាអាយុ១៦ឆ្នាំធ្វើបានល្អមែនទែន វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន ASEAN U-16 Boys Championship នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុម U16 កម្ពុជាមិនចាញ់សោះក្នុងការប្រកួតសន្សំពិន្ទុ៣លើកគឺឈ្នះ មីយ៉ាន់ម៉ា ២-១, ឈ្នះ ព្រុយណេ ៦-០ និង ស្មើ វៀតណាម ១-១ ប៉ុន្តែមិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារចាញ់គ្រាប់បាល់វៀតណាម ដែលមាន៧ពិន្ទុស្មើគ្នា។ នៅពូលផ្សេង ថៃ និងអូស្ត្រាលី ក៏មាន៧ពិន្ទុ ស្មើនឹងកម្ពុជាដែរ។
កម្មវិធីប្រកួតរបស់ U20 កម្ពុជា ក្នុងវគ្គជម្រុះ AFC U20 Asian Cup China PR 2025
- កម្ពុជា vs នេប៉ាល់ (ម៉ោង២រសៀល ថ្ងៃទី២១ កញ្ញា ២០២៤)
- កម្ពុជា vs អ៊ូបេគីស្ថាន (ម៉ោង២រសៀល ថ្ងៃទី២៣ កញ្ញា ២០២៤)
- កម្ពជា vs បារ៉ែន (ម៉ោង៦ល្ងាច ថ្ងៃទី២៧ កញ្ញា ២០២៤)
- កម្ពុជា vs ឆាយនីសតៃប៊ិ (ម៉ោង៦ល្ងាច ថ្ងៃទី២៩ កញ្ញា ២០២៤)
ការប្រកួតជម្រុះក្នុងពូល ពានរង្វាន់ AFC U20 Asian Cup នេះ គឺមាន១០ពូល ដែលក្រុមលេខ១ក្នុងពូលចំនួន១០ និងក្រុមលេខ២ល្អបំផុតក្នុងពូលចំនួន៥ សរុប ១៥ក្រុមឡើងទៅជុំចុងក្រោយ បូករួមទាំងម្ចាស់ផ្ទះចិនត្រូវជា១៦ក្រុម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


