សេដ្ឋកិច្ច
អ្នកជំនាញថា ការតភ្ជាប់ជើងហោះហើរថ្មីសៀមរាប-សិង្ហបុរី នឹងបង្កើនទេសចរកម្ពុជា
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានឱ្យដឹងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤នេះ ថា ការតភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia ជាមួយអាកាសយានដ្ឋាន Changi Airport ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី តភ្ជាប់មកខេត្តសៀមរាបនឹងបង្កើនភ្ញៀវទេសចរបន្ថែមទៀតចូលមកកម្ពុជា។

លោក ខៀវ ធី មានប្រសាសន៍ថា៖ «កាលណាយើងមានជើងហោះហើរច្រើន គឺមានការប្រកួតប្រជែង អញ្ចឹងតម្លៃសំបុត្រនឹងចុះថ្លៃគួរសម ដែលអាចនឹងឱ្យទេសចរធ្វើដំណើរចូលមកខេត្តសៀមរាបច្រើនជាងមុន»។
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានប្រកាសថា ការហោះហើរត្រង់ពីខេត្តសៀមរាប-សិង្ហបុរី នឹងធ្វើឡើងប្រចាំថ្ងៃ ចាប់ពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងតម្លៃ ១៣៩ ដុល្លារ។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសជាង ៦៥ ម៉ឺន បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារ កើនឡើង ៣១,៣៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
យោងតាមក្រសួងទេសចរណ៍ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសជាង ៣,៧៤ លាននាក់ កើនឡើង ២៣,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ដែលមានចំនួន ៣,០៣ លាននាក់។
ក្នុងចំណោមទេសចរជាង ៣,៧៤ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ១៤៧ ៥៣៤ នាក់ កើន ១១,៦% វៀតណាមចំនួន ៧៥៧ ៤៣៧ កើន ៣៧,៤% ចិន ៤៦៣ ៩៨០ នាក់ កើន ៤៥,៧% ឡាវ ២២៤ ៨៧១ កើន ២៩,៣% អាមេរិក ១១៧ ២២៣ នាក់ កើន ១៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


