ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ ដោយសារអារ៉ាប៊ីសាអ៊ូឌីតគ្រោងដំឡើងទិន្នផលប្រេង
តម្លៃប្រេងឆៅសកលបានធ្លាក់ចុះជាង ២ ភាគរយ សម្រាប់ការជួញដូរនាថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលមានសេចក្ដីរាយការណ៍ថា អារ៉ាប៊ីសាអ៊ូឌីតនឹងទម្លាក់ចោលគោលដៅតម្លៃប្រេងរបស់ខ្លួន ដើម្បីត្រៀមបង្កើនទិន្នន័យទាញយកប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,៨៩ ដុល្លារ ឬ ២,៥៧ ភាគរយ ដោយជួញដូរនៅត្រឹម ៧១,៥៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ១,៨៣ ដុល្លារ ឬ ២,៦៣ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៧,៨៦ ដុល្លារ/បារ៉ែល។
ការធ្លាក់ចុះនេះ កើតឡើងក្រោយកាសែត Financial Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះថា អារ៉ាប៊ីសាអូឌីតកំពុងរៀបចំបោះបង់ចោលនូវគោលដៅតម្លៃ ១០០ ដុល្លារ/បារ៉ែល ដែលជាតម្លៃគោលដៅក្រៅផ្លូវការរបស់ខ្លួន ហើយកំពុងត្រៀមដើម្បីបង្កើនទិន្នផលប្រេងឡើងវិញ។

អ្នកជំនាញមើលឃើញថា ផែនការរបស់អារ៉ាប៊ីសាអូឌីត និងព័ត៌មានដែលថា លីប៊ីអាចចាប់ផ្ដើមផ្គត់ផ្គង់ប្រេងឡើងវិញ បានធ្វើឱ្យតម្លៃធ្លាក់ចុះ ទោះបីជាការការបន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកកាលពីសប្ដាហ៍មុន ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិនកាលពីដើមសប្ដាហ៍នេះ ធ្វើឱ្យតម្លៃប្រេងឡើងបន្តិចបន្តួចមកវិញក្ដៅ។
ប៉ុន្មានសប្ដាហ៍មុននេះ តម្លៃប្រេងម៉ាក Brent ធ្លាក់ចុះរហូតដល់ក្រោម ៧០ ដុល្លារ/បារ៉ែល ដែលជាតម្លៃទាបបំផុត រាប់ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


