Connect with us

ព័ត៌មានអន្ដរជាតិ

​តៃ​វ៉ាន់​រងគ្រោះ​​ដោយសារ​ទាំង​​ព្យុះ​​​​និង​ភ្លើង​​​ដែល​សម្លាប់មនុស្សយ៉ាងតិច៩នាក់

បានផុស

នៅ

សារ​ព័ត៌មាន​ AP បាន​ផ្សាយ​នៅ​ថ្ងៃទី​៤ខែ​​កញ្ញា​នេះ​ថា អគ្គីភ័យឆាបឆេះមន្ទីរពេទ្យមួយនៅភាគខាងត្បូងកោះតៃវ៉ាន់បានសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកោះនេះកំពុងរងការវាយប្រហារដោយព្យុះទីហ្វុង។

អគ្គីភ័យឆេះ​មន្ទីរពេទ្យ​នេះ បានកើតឡើងនៅក្នុងស្រុក Pingtung ខណៈដែលកោះនេះកំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយព្យុះទីហ្វុង Krathon ដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំង ហើយបានធ្វើឱ្យផ្នែកខ្លះនៃសេវាកម្មនៅលើកោះត្រូវផ្អាក។

ទាហាន​មកពី​មូលដ្ឋាន​​ទ័ព​ក្បែរ​នោះ​ត្រូវ​បាន​កេណ្ឌ​ទៅ​ជួយ​បុគ្គលិក​ពេទ្យ​និង​អ្នក​ពន្លត់​អគ្គិភ័យ​ក្នុង​ការ​ជម្លៀស​អ្នក​ជំងឺ​និង​ពន្លត់​ភ្លើង។ ក្នុងនោះអ្នកជំងឺ១៧៦​នាក់ត្រូវបានបញ្ជូនទៅរថយន្តសង្គ្រោះបន្ទាន់ ខណៈពេលនោះក៏កំពុងមានភ្លៀងធ្លាក់ខ្លាំង។

តៃវ៉ាន់បានធ្វើឱ្យមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការការពារភ្លើងឆេះកន្លែងសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយការហាមឃាត់ការជក់បារី និងជំរុញការអនុវត្តច្បាប់​គ្រប់​គ្រង​​អគារ។ ហេតុការណ៍បែបនេះក៏កម្រកើតមានដែរ ខណៈអ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នេះគឺភាគច្រើនដោយសាររតែស្រូបផ្សែងហុយ​ចេញ​ពី​ភ្លើង​។ ជាមួយគ្នានេះមូលហេតុនៃការឆាបឆេះកំពុងស្ថិតនៅក្រោមការស៉ើបអង្គេតនៅឡើយ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Krathon បាន​ធ្វើឲ្យមានបំណាក់ដីនៅក្នុង​ទីក្រុង​កំពង់ផែ​សំខាន់ Kaohsiung ដោយ​មាន​ខ្យល់​បក់​ក្នុង​ល្បឿន​១២៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជាមួយ​នឹង​ខ្យល់កាន់តែ​​ខ្លាំង​។ ​នេះ​បើ​យោង​តាម​អាជ្ញាធរ​អាកាសធាតុ​របស់​តៃវ៉ាន់។ ព្យុះទីហ្វុងនេះ បានបោកបក់ផ្នែកភាគខាងកើត និងភាគខាងត្បូងនៃកោះនេះក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីតំបន់ភ្នំ ឬតំបន់ទំនាប។

រដ្ឋបាលអាកាសធាតុបានកំណត់ឱ្យអ្នកស្រុក Kaohsiung និង Pingtung មិនត្រូវចេញទៅខាងក្រៅ នៅពេលដែលមានខ្យល់ព្យុះឆ្លងកាត់ពីលើតំបន់របស់ពួកគេ ខណៈទឹកជំនន់ និងខ្យល់បក់ខ្លាំងបានបង្កការខូចខាតយ៉ាងច្រើនដល់ឧស្សាហកម្មនានា​និងការនេសាទរ​។ ព្យុះនេះ​បាន​កាត់​ផ្តាច់​​ផ្លូវដឹកជញ្ជូន និងបណ្តាញអគ្គិសនី​​៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម