ជីវិតកម្សាន្ដ
Jennifer Aniston ស្រាយចចាមអារ៉ាមពាក់ព័ន្ធស្នេហា ជាមួយលោក Obama
នៅថ្ងៃទី ០៣ ខែតុលា Jennifer Aniston បានចូលរួមក្នុងកម្មវិធីជជែកពេលល្ងាចរបស់ Jimmy Kimmel Live ក្នុងនាមជាភ្ញៀវកិត្តិយស។ ក្នុងឱកាសនេះ អតីតភរិយារបស់លោក Brad Pitt បានបំភ្លឺពីពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងនាង រួមទាំងការសង្ស័យថា ខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama ផងដែរ។
ក្នុងអំឡុងពេលសន្ទនា ពិធីករ Jimmy បានផ្តល់ឲ្យតារា Friends star នូវច្បាប់ចម្លងនៃទស្សនាវដ្តី InTouch ចេញផ្សាយខែសីហា ដែលបានបោះពុម្ពរូបថតរបស់នាង និងលោក Obama នៅក្បែរគ្នាជាមួយនឹងចំណងជើងថា « ការពិតអំពី Jen និង Barack» ។
បន្ទាប់ពីទស្សនិកជនផ្ទុះសំណើចចំពោះរូបថតក្របមុខ Jennifer បានបដិសេធចំពោះរបាយការណ៍ដែលថា នាង និងលោក Obama មានទំនាក់ទំនងស្និទ្ធស្នាលដែលលើសពីបទដ្ឋានសីលធម៌។
តារាសម្តែងកើតឆ្នាំ ១៩៦៩ បានបង្ហើបថា នាងបានឮការចលាចលពីអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងសាធារណៈហើយមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិច ប៉ុន្តែមិនខឹងចំពោះការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតនោះទេ។ Jennifer បានបញ្ជាក់ថា ពាក្យចចាមអារ៉ាមនេះគឺមិនពិតទាំងស្រុង។ នាងបានជួបលោកអូបាម៉ាតែម្តងប៉ុណ្ណោះ ប៉ុន្តែស្គាល់និងដឹងកាន់តែច្រើន អំពីអតីតភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោកស្រី Michelle Obama។
ត្រលប់មកវិញក្នុងឆ្នាំ ២០១៥ នាងបានប្រាប់ CBS Sunday Morning ថា នាងបានរៀនដកខ្លួនចេញ និងមិនអើពើនឹងការយកចិត្តទុកដាក់របស់សារព័ត៌មាន។ នាងពេលនោះនាងបាននិយាយថា “កុំយកចិត្តទុកដាក់ពេក មានសម័យកាលដែលខ្ញុំត្រូវនរកដោយនិយាយថា គ្រប់យ៉ាងវាមិនពិតនិងមិនត្រឹមត្រូវទាំងអស់ទេ។ ពេលខ្លះរឿងរសើបវាគ្រាន់តែជាល្ខោនអូប៉េរ៉ានៅលើក្រដាសមួយសន្លឹកប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសអាមេរិកយក Diddy ទៅដាក់គុកដែលល្បីថាជា នរកលើផែនដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


