ព័ត៌មានអន្ដរជាតិ
ប្អូនស្រីលោក គីម៖ មីស៊ីលកូរ៉េខាងត្បូងធំតែមាឌ តែគ្មានប្រយោជន៍
អ្នកស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍បានចំអកឲ្យមីស៊ីល Hyunmoo-5 របស់កូរ៉េខាងត្បូង ដែលបានតាំងបង្ហាញជាលើកដំបូងក្នុងទីក្រុងសេអ៊ូល ថាជា «អាវុធដ៏ធំតែគ្មានប្រយោជន៍នោះទេ»។

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានលើកឡើងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ រយៈពេល២ថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានបញ្ចេញមីស៊ីល Hyunmoo-5 នៅក្នុងក្បួនព្យុហយាត្រាយោធាអបអរទិវាកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃអង្គារកន្លងទៅ។ មីស៊ីលថ្មីនេះដែលគេដឹងថាអាចផ្ទុកក្បាលគ្រាប់ទម្ងន់៨តោន និងអាចបាញ់ដល់គ្រប់ទីកន្លែងទាំងអស់នៅលើទឹកដីកូរ៉េខាងជើង។
នៅក្នុងពិធីរំលឹកខួប ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា កូរ៉េខាងជើងនឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ខ្លួន ប្រសិនបើខ្លួនព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោកក៏បានព្រមានពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងលើសលប់ពីសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិកផងដែរ។
អ្នកស្រី គីម យូជុង បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បើមនុស្សម្នាក់មានកម្រិតនៃសុភវិនិច្ឆ័យមួយ គាត់មិនអាចនិយាយអំពី “ការបញ្ចប់នៃរបប” របស់អ្នកណាម្នាក់ ដោយប្រើអាវុធដ៏ធំតែគ្មានប្រយោជន៍នោះទេ»។
ទន្ទឹមនោះ អ្នកស្រី គីម បានថ្កោលទោសការតាំងបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B របស់អាមេរិក នៅអំឡុងពេលពិធីអបអរទិវាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង។ អ្នកស្រីបានហៅវាថាជាឈុតឆាកដ៏គួរឲ្យអាណិត ដែលអាចមើលឃើញតែនៅក្នុងប្រទេស «អាណានិគមកូរ៉េខាងត្បូង» តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងធ្លាក់ដល់ចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗបានប្រកាសពីការដាក់ពង្រាយមីស៊ីលប៉ាលិស្ទិកចំនួន២៥០គ្រាប់ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ខ្លួន។
ក្រុងព្យុងយ៉ាងបានចាត់ទុកប្រទេសកូរ៉េខាងត្បូងជា «សត្រូវចម្បង» ហើយបានប្រកាសខ្លួនថាជាមហាអំណាចអាវុធនុយក្លេអ៊ែរ «មិនអាចកែប្រែបានឡើយ»។ បន្ថែមពីនេះ កូរ៉េខាងជើងបានបដិសេធជាណាស់យូរមកហើយចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ខណៈដែលខ្លួនមានការគាំទ្រពីសម្ព័ន្ធមិត្តរុស្ស៊ី និងចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


