ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍កាន់តែក្តៅ! បាតុករមីយ៉ាន់ម៉ាហាត់សមរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយយោធា (មានវីដេអូ)
ក្រុមអ្នកតវ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា បានហាត់សមសម្រាប់ការប្រយុទ្ធនៅតាមដងផ្លូវជាមួយយោធា។ ការហាត់សមនេះត្រូវបានគេមើលឃើញថា សកម្មជនបានតុបតែងខ្លួនជាប៉ូលិសបង្ក្រាបកុបកម្មហើយ ត្រូវរងគ្រោះដោយការគប់ដបទឹក។

ក្នុងការហាត់សមនៅទីក្រុងយ៉ាំងហ្គោននេះ អ្នកតុបតែងខ្លួនជាប៉ូលិសត្រូវបានបង្ខំឲ្យដកថយដោយការគប់ឧបករណ៍នានា ខណៈអ្នកផ្សេងទៀតបានធាក់ខែលរបស់ពួកគេ បន្ទាប់ពីមេក្រុមម្នាក់ដែលមានកាន់មេក្រូ បានផ្តល់សញ្ញាឲ្យវាយប្រហារ។

ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ជួរប៉ូលិសត្រូវបានបំបែកហើយក្រុមអ្នកតវ៉ាបានទះដៃអបអរសាទរ។
ការរៀបចំនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបដ៏ឃោរឃៅកាន់តែខ្លាំងឡើង ដែលបានសម្លាប់មនុស្សរាប់សិបនាក់ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈមក។

ការហាត់សមនៅតាមដងផ្លូវសាធារណៈបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប៉ូលិសបិទសង្កាត់មួយនៅក្នុងទីក្រុងយ៉ាំងហ្គោន ហើយបានឆែកឆេរតាមផ្ទះដើម្បីស្វែងរកក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។
សង្កាត់ Sanchuang ក្នុងទីក្រុងយ៉ាំងហ្គោន បានជួបប្រទះការតវ៉ាជារៀងរាល់ថ្ងៃ ចាប់តាំងពីរដ្ឋប្រហារមក ហើយហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅទីនោះម្តងទៀតកាលពីថ្ងៃចន្ទ ដើម្បីអំពាវនាវឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។

នៅពេលរាត្រី កងកម្លាំងសន្តិសុខបានបិទផ្លូវនានា ខណៈក្រុមអ្នកតវ៉ាប្រមាណ២០០នាក់ត្រូវជាប់នៅក្នុងនោះ ដែលរឿងនេះបានបង្កឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិនិង មហាអំណាចលោកខាងលិច៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daly Mail
ចុចអាន៖ ប៉ូលិសដែលក្បត់យោធាមីយ៉ាន់ម៉ារៀបរាប់បទបញ្ជាបាញ់ក្រុមបាតុករ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


