Connect with us

ជីវិតកម្សាន្ដ

មួយៗតែច្បាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងត្រៀមព័ស្ដុតាង និងឯកសារធ្វើសន្និសីទកាសែត ក្រោយមានរឿងចម្រូងចម្រាសជាមួយ MGI

បានផុស

នៅ

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អតីត Miss Grand Cambodia 2022 ហើយក៏ជាលំដាប់រងទី៥ Miss Grand International 2022 បានបញ្ជាក់ច្បាស់ៗថា ខ្លួនរួមជាមួយស្ថាប័នកំពុងរៀបចំឯកសារនិងព័ស្ដុតាង ដើម្បីត្រៀមធ្វើសន្និសីទកាសែតចំពោះរឿងរ៉ាវចម្រូងចម្រាសជាមួយ MGI និងលោក Nawat Itsaragrisil។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយផ្ទុះរឿងដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីកម្ពុជា ដោយតាមសេចក្ដីប្រកាសរបស់ផេកផ្លូវការរបស់ Miss Grand International បានឲ្យដឹងថា កម្ពុជាមិនអាចបំពេញតាមតម្រូវរបស់ស្ថាប័នដែលបានព្រមព្រៀង ព្រមជាមួយមិនផ្ដល់ការបម្រើបេក្ខភាពនិងសេវាកម្មទៅតាមស្ដង់ដារបស់កម្មវិធី។ តាមរយៈសេចក្ដីប្រកាសរបស់ MGI មួយនេះ ក៏មានអ្នកគាំទ្រកម្ពុជាជាច្រើនសម្ដែងការមិនពេញចិត្ត ព្រមទាំងខឹងសម្បារផងដែរ ក្នុងនោះក៏មានបវរកញ្ញាមួយចំនួនបានចេញមកការពារ និងសម្ដែងការខកចិត្តចំពោះហេតុការណ៍ទាំងនេះ។

ទន្ទឹមនឹងការសម្ដែងពីការមិនពេញចិត្តចំពោះទង្វើរបស់ស្ថាប័ន Miss Grand International លើកនេះមានអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនជំរុញឲ្យកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមកនិយាយពាក់ព័ន្ធរឿងរ៉ាវចម្រូងចម្រាសរវាងខ្មែរនិងថៃ ប៉ុន្តែនាងហាក់បីដូចជាស្ងប់ស្ងាត់មិនអើពើអ្វីសោះ។ ដោយហេតុដូចនេះ មានមហាជនជាច្រើនចោទប្រកាន់ទៅនាងថា មិនហ៊ានចេញមុខបកស្រាយព្រោះខ្លាចថៃ ខ្លះទៀតថានាង ស្រលាញ់ប្រទេសថៃជាងប្រទេសកម្ពុជា-ល-។

Evoto

ស្រាប់តែថ្មីៗនេះ តាមរយៈសារសំឡេងរបស់អតីត Miss Grand Cambodia 2022 បានបញ្ជាក់ក្នុងគ្រុបអ្នកគាំទ្ររបស់ថា ខ្លួនកំពុងរៀបចំព័ស្ដុតាងនិងឯកសារផ្សេងៗ ត្រៀមធ្វើសន្និសីទកាសែតធំមួយនៅពេលខាងមុខ។ លើសពីនោះកញ្ញា ក៏បានបន្តថា រឿងនេះជារឿងធំប្រទេសនិងប្រទេស មិនអាចចេះតែ Live និយាយតាមចិត្តខឹងទេ ព្រោះវាអាចសាងកំហុសណាមួយដោយមិនដឹងខ្លួន។ ដូច្នេះសូមអ្នកគាំទ្រកម្មវិធីសម្រស់និងវិស័យបវរកញ្ញាទាំងអស់គ្នា ត្រៀមចាំស្ដាប់ការបកស្រាយតាមរយៈសន្និសីទកាសែតរបស់ Miss Grand Cambodia ឆាប់ៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម