ជីវិតកម្សាន្ដ
Selena អរគុណដែលបានងារជាមហាសេដ្ឋី តែខកចិត្តយករឿងលុយកាក់មកវែកញែក
តារាសម្ដែងអាមេរិកដែលជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ Emmy នាពេលថ្មីៗនេះគឺ Selena Gomez បានសម្ដែងការអរគុណចំពោះការសម្រេចបានឋានៈជាមហាសេដ្ឋី បើទោះជានាងបានលើកឡើងថា ការពិភាក្សាអំពីប្រាក់លើបណ្ដាញអ៉ិនធើណេតគឺជារឿងគួរឲ្យខកចិត្តបំផុត។
តារាស្រីវ័យ៣២ឆ្នាំរូបនេះ បានប្រាប់ Entertainment Tonight នៅឯមហោស្រពភាពយន្តញូវយ៉កកាលពីថ្ងៃទី ៣០ ខែកញ្ញាថា «ខ្ញុំផ្ទាល់គិតថាវាគួរឲ្យខ្ពើមរអើមក្នុងការនិយាយអំពីលុយ ប៉ុន្តែខ្ញុំពិតជាផ្តល់កិត្តិយសទាំងអស់ដល់អ្នកដែលទិញផលិតផលរបស់ខ្ញុំកន្លងមកដែរ។ ពួកគេគឺជាអ្នកដែលធ្វើឲ្យសុបិនរបស់ខ្ញុំក្លាយជាការពិត ដូច្នេះខ្ញុំពិតជាមានកិត្តិយស និងរីករាយណាស់»។
កាលពីខែមុន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិសុទ្ធរបស់ Selena បានកើនឡើងដល់ប្រហែល ១.៣ ពាន់លានដុល្លារ ជាចម្បងពីភាពជោគជ័យនៃបណ្តាញគ្រឿងសំអាង Rare Beauty ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ។ ទ្រព្យសម្បត្តិរបស់នាងក៏បានមកពីការចូលរួមផ្ទាល់ខ្លួន នៅក្នុងវេទិកាសុខភាពផ្លូវចិត្ត Wondermind ការវិនិយោគអចលនទ្រព្យ ព្រមទាំងអាជីពក្នុងតន្ត្រី សម្តែង និងការគាំទ្រម៉ាកយីហោជាច្រើនផ្សេងទៀត។
សូមបញ្ចាក់ថា នៅអាយុ ៣២ឆ្នាំ Gomez បានចាប់ផ្តើមអាជីពជាតារាសម្តែងកុមារក្នុងឆ្នាំ២០០២ ហើយបានល្បីល្បាញជាតារាយុវវ័យ។ ពានរង្វាន់របស់នាងរួមមាន ពានរង្វាន់មហោស្រពភាពយន្តទីក្រុង Cannes, ពានរង្វាន់តន្ត្រីអាមេរិក, ពានរង្វាន់ Billboard Music Award និងពានរង្វាន់ MTV Video Music Awards ចំនួនពីរ។ នាងបានទទួលការតែងតាំងពានរង្វាន់ Emmy Award ចំនួនប្រាំពីរ ការតែងតាំងពានរង្វាន់ Grammy ចំនួនពីរ និងការតែងតាំងពានរង្វាន់ Golden Globe ចំនួនពីរ ហើយអាល់ប៊ុមស្ទូឌីយោរបស់នាងបានជាប់ចំណាត់ថ្នាក់កំពូល US Billboard 200។
មិនត្រឹមតែប៉ុណ្ណឹងទេ តារាស្រីអាមេរិកក៏ជាប់ចំណាត់ថ្នាក់ជាអ្នកមានអ្នកតាមដានច្រើនជាងគេទី៣ នៅលើ Instagram ដែលមានអ្នកតាមដាន ៤២៤លាននាក់។ របាយការណ៍បង្ហាញថា នាងរកបានប្រហែល ៣០ លានដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនីមួយៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift បរិច្ចាគលុយ៥លាន ដល់មនុស្សរងគ្រោះដោយសារព្យុះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


