ព័ត៌មានអន្ដរជាតិ
អ័ព្ទពុលគ្រោះថ្នាក់ គ្របដណ្តប់ទីក្រុងហូជីមិញ តាំងពីព្រឹក ដល់ថ្ងៃរសៀល
នៅថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤ ទីក្រុងហូជីមិញនៃប្រទេសវៀតណាម ត្រូវគ្របដណ្តប់ដោយអ័ព្ទពុលដ៏គ្រោះថ្នាក់ ចាប់តាំងពីព្រឹក ដល់ថ្ងៃរសៀលតែម្តង។

តាមរយៈរូបភាពដែលបង្ហោះលើគេហទំព័រ Vietnamnet.vn គេឃើញថា ទីក្រុងនេះពោរពេញដោយអ័ព្ទក្រាស់មើលសឹងតែមិនឃើញ។
ជុំវិញបញ្ហានេះ លោកស្រី Le Thi Xuan Lan អតីតអនុប្រធាននាយកដ្ឋានព្យាករ នៃស្ថានីយជលសាស្ត្រភាគខាងត្បូង បានឲ្យដឹងថា ក្រោយមេឃភ្លៀងខ្លាំងពេលយប់ ខ្យល់ក៏ខ្សោយវិញ ជាហេតុនាំឲ្យកើតមានអ័ព្ទក្រាស់បែបនេះ។

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរក្រុងបានព្រមានដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះថា កាលណាប៉ះពាល់ទៅនឹងអ័ព្ទបែបនេះច្រើនពេក វាអាចបង្កឲ្យមានបញ្ហាដូចជាកើតជំងឺផ្លូវដង្ហើម ឬឈឺបំពង់កជាដើម។
សូមបញ្ជាក់ថា បើយោងកម្មវិធីផ្តល់ទិន្នន័យអំពីការបំពុលខ្យល់ «IQAir», ហូជីមិញ គឺជាប់ចំណាត់ថ្នាក់ទី៧ក្នុងចំណោមទីក្រុងធំៗចំនួន១២០នៅលើពិភពលោក ដែលជាទីក្រុងមានខ្យល់ពុលអាក្រក់បំផុត គិតត្រឹមថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤។

កាលពីសប្តាហ៍មុន សូម្បីរាជធានីបាងកកនៃប្រទេសថៃ ក៏ត្រូវរងគ្រោះដោយខ្យល់បំពុលឬកម្ទេចធូលី PM2.5 ផងដែរ ដែលគ្របដណ្តប់លើសង្កាត់ចំនួន១៦។
ពេលនោះ រដ្ឋបាលក្រុងនិយាយថា PM2.5 នៅបាងកក បានកើនឡើងដល់កម្រិតគ្រោះថ្នាក់៣៧.៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប ចាប់ពីម៉ោង៥ដល់ម៉ោង៧ព្រឹក ខណៈ WHO កំណត់ថា កម្រិតសុវត្ថិភាពរបស់ PM2.5 គឺត្រឹម ១៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបប៉ុណ្ណោះ។
PM 2.5 គឺជាកំហាប់តូចៗ មានអង្កត់ផ្ចិត២.៥មីក្រូម៉ែត្រឬតូចជាងនេះ ដែលអាចជ្រៀតចូលទៅក្នុងចរន្តឈាម ឬសូម្បីតែសួត ហើយការប៉ះពាល់ធាតុបំពុលទាំងនេះ អាចបណ្តាលឲ្យរលាកនិងរមាស់ក្នុងភ្នែក និងស្បែក ក៏ដូចជាក្អក និងតឹងទ្រូងផងដែរ។ មិនត្រឹមប៉ុណ្ណឹង ពេលណាមនុស្សស្រូបខ្យល់បំពុលនេះយូរៗទៅ វាអាចបង្កឲ្យមានជំងឺមហារីកសួត និងគាំងបេះដូងជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងបាងកក គ្របដណ្តប់ដោយខ្យល់បំពុល ក្នុងកម្រិតគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


