សន្តិសុខសង្គម
នារីម្នាក់ ជិះរថយន្តឡើងលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតខ្លួនឯង ដោយមិនដឹងមូលហេតុ
នារីម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក TOYOTA Prius ឡើងមកលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួនបានសម្រេច ដោយពុំទាន់ដឹងមូលហេតុ បន្សល់ទុករថយន្តលើស្ពាន។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ លើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-4950 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ អា ក្នុងទិសដៅពីកើតមកលិច សំដៅឡើងស្ពានជ្រោយចង្វារ លុះបើកមកដល់ពាក់កណ្ដាលស្ពាន ស្រាប់តែនារីជាអ្នកបើករថយន្តបានឈប់លើស្ពាន រួចបើកទ្វាររថយន្តលោតចូលក្នុងទន្លេ បន្សល់ទុករថយន្តមួយគ្រឿងនៅលើស្ពាន ភ្លាមៗអ្នកធ្វើដំណើរតាមផ្លូវបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តរក្សាទុកនៅអធិការនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយករថយន្តត្រឡប់ទៅវិញ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


