ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមថ្វីមាត់បញ្ចុះបញ្ចូលសមាជិក BRICS ឲ្យឈប់ចាយលុយដុល្លារអាមេរិក
នៅក្នុងកិច្ចប្រជុំកំពូល BRICS ឆ្នាំ២០២៤នេះ រុស្ស៊ី ដែលជាប្រទេសកំពុងរងទណ្ឌកម្មពីលោកខាងលិច ត្រូវបានគេរំពឹងថានឹងត្រៀមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យបញ្ឈប់ការយកលុយដុល្លារអាមេរិកធ្វើជាការទូទាត់សកល។

កិច្ចប្រជុំកំពូល BRICS នឹងត្រូវរៀបចំឡើងនៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា។ កិច្ចប្រជុំកំពូលនេះ បានបង្ហាញជាភស្តុតាងថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីធ្វើឲ្យរុស្ស៊ីឯកោជុំវិញសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន បានបរាជ័យ។
រុស្ស៊ីចង់ឲ្យប្រទេសផ្សេងទៀតធ្វើការជាមួយខ្លួន ដើម្បីជួសជុលប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងបញ្ចប់ការត្រួតត្រានៃប្រាក់ដុល្លារអាមេរិក។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ក្រុមប្រទេស BRICS នឹងបង្កើតបាននូវកំណើនសេដ្ឋកិច្ចពិភពលោកភាគច្រើននាប៉ុន្មានឆ្នាំខាងមុខ ដោយសារទំហំ និងកំណើនដ៏លឿនគួរសមរបស់ខ្លួន បើធៀបនឹងប្រទេសលោកខាងលិច។
BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដែលដើមឡើយមានដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុន្តែនៅ១ឆ្នាំបន្ទាប់ក៏មានការចូលរួមពីអាហ្វ្រិកខាងត្បូង។ បច្ចុប្បន្ន ប្លុកនេះមានប្រទេសជាសមាជិកចំនួន ១០ ខណៈបណ្ដាប្រទេសចំនួន ៣៤ផ្សេងទៀតក៏កំពុងស្នើសុំចង់ចូលជាក្រុមប្រទេស BRICS ផងដែរ។
រដ្ឋទាំង១០នៃ BRICS មានចំនួនប្រជាជនប្រមាណជា ៤៥% នៃប្រជាជនសរុបលើពិភពលោក និងបង្កើតបានផលិតផលក្នុងស្រុកជាសកលស្ទើរតែជិត ៣០% ឯណោះ៕
ដោយ៖ ឈាង
ចុចអាន៖ ពូទីន៖ មិនមែនលោកខាងលិចទេ តែជា BRICS ដែលជួយដល់កំណើនសេដ្ឋកិច្ចពិភពលោក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


