សន្តិសុខសង្គម
ឧកញ៉ា ហ៊ួត ជា ត្រូវអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយជំពាក់លុយមិនសងហើយប្តឹងថែមទៀត
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានបង្ហើបឱ្យដឹងថា អ្នកមានកំពូលម្នាក់មានងារជា «អ្នកឧកញ៉ា» ដែលជាម្ចាស់គម្រោងសាងសង់ដ៏ធំមួយនៅរាជធានីភ្នំពេញ បានទិញការ៉ូពីលោកជាច្រើនមិនទាន់សងប្រាក់គ្រប់ចំនួន ហើយបែរជាមកប្តឹងលោកថែមទៀត។
ក្នុងការ Live បកស្រាយលើទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃចន្ទ លោកឧកញ៉ា ហ៊ួត ជា បានឱ្យដឹងថា ក្នុងបទពិសោធន៍ជាអ្នករកស៊ីជាង ១៤ឆ្នាំមកនេះ និងមានសាខាធំៗជាង ៥០ទូទាំងប្រទេស លោកតែងតែប្រកាន់គោលការណ៍ស្មោះត្រង់ជានិច្ចជាមួយអតិថិជន។ ទោះយ៉ាងណា រយៈពេល១ឆ្នាំមកនេះ លោកបានជួបរឿងមួយ ដែលមានអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បានទិញការ៉ូពីក្រុមហ៊ុនលោក ដោយផ្តល់សែកឱ្យ ៣០% ហើយលោកក៏បានតម្កល់សែកឱ្យវិញផងដែរ ព្រមទាំងមានកិច្ចសន្យាច្បាស់លាស់ថែមទៀត។
លោកឧកញ៉ា ហ៊ួត ជា បន្ថែមថា សម្រាប់ទឹកប្រាក់ ៣០% លោកបានយកទៅប្រើប្រាស់សម្រាប់បញ្ជាទិញពីរោងចក្រក្រៅប្រទេស ហើយលោកថែមទាំងចំណាយលុយបន្ថែមទៀត សម្រាប់ថ្លៃដឹកជញ្ជូនតាមកប៉ាល់ និងដឹកជញ្ជូនទៅដាក់តាមទីតាំងការដ្ឋាន។ លោកឧកញ៉ា បានបន្តថា គិតទៅម្ចាស់គម្រោងនៅជំពាក់ប្រាក់លោកជាង ២ម៉ឺនដុល្លារទៀត ផ្ទុយទៅវិញអ្នកឧកញ៉ារូបនោះ មិនព្រមសងប្រាក់ និងបានប្រើពាក្យសម្តីថា ការ៉ូគ្មានគុណភាព និងត្រូវជំពាក់ប្រាក់រូបគេវិញចំនួន ៣ម៉ឺនដុល្លារ រហូតចុងក្រោយដល់ជិត ១០ម៉ឺនដុល្លារ។ លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ា ហ៊ួត ជា បានទទួលពាក្យបណ្តឹងមួយពីបទព្រហ្មទណ្ឌថែមទៀត។

ជាមួយនឹង Live នេះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរថា៖ “អយុត្តិធម៌ម្ល៉េះលោកព្រះ ទិញការ៉ូអត់ទាន់សងលុយផងមកប្ដឹងម្ចាស់ការ៉ូអញ្ចឹង។ ស្គាល់គ្នាដែរនិយាយទៅកុំដល់ថ្នាក់ប្ដឹងផ្ដល់គ្នានោះ។ សព្វថ្ងៃនេះថ្នាក់ដឹកនាំខំកៀរគរអ្នកវិយោគទុនមករកស៊ីក្នុងប្រទេស ចុះបើក្មួយជាអ្នកវិនិយោគក្នុងស្រុក គួរតែថ្នាក់ដឹកនាំជួយដោះស្រាយនិងការពារផ្នែកច្បាប់ឱ្យបានល្អផងទៅ។ ថយមួយជំហានម្នាក់ៗ ដោះស្រាយគ្នាទៅកុំដល់ប្ដឹងផ្ដល់គ្នានោះអី”។

ទទឹមនឹងនេះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរថា៖ “មានរឿងអីបង? ដោះស្រាយគ្នាសិនទៅបង តែបើគេប្តឹងបងត្រូវដោះស្រាយតាមច្បាប់”។
បែបណាក្ដីនេះគ្រាន់តែជាការអះអាង តែម្ខាងប៉ុណ្ណោះ ខណៈដែលភាគីម្ខាងទៀត ដែលមានងារជា អ្នកឧកញ៉ា ប្ដឹងមកឧកញ៉ា ហ៊ួត ជា មិនទាន់ចេញមកអះអាង ឬបង្ហាញអត្តសញ្ញាណនៅឡើយទេ។
យ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមឆ័ត្រសមាគមឧកញ៉ាកម្ពុជា លោកឧកញ៉ា ហ៊ួត ជា សង្ឃឹមថានឹងអាចរកច្រកចេញ និងអាចដោះស្រាយដោយសន្តិវិធី៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


