Connect with us

ព័ត៌មានជាតិ

យុវសិស្ស​កម្ពុជាដណ្តើម​បាន​ជយ​លាភីលេខ ២ ប្រកួតរ៉ូបូត​អន្តរជាតិ​នៅប្រទេសក្រិក

បានផុស

នៅ

ក្រុមសិស្សវិទ្យាល័យកម្ពុជាដែលមានសមាជិក ៩ នាក់ បានទទួលជយលាភលេខ ២ ក្នុងការ​ប្រកួតរ៉ូបូតអន្តរជាតិ FIRST Global Challenge នៅទីក្រុងអាតែន ប្រទេសក្រិក ពីថ្ងៃទី២៦ ដល់ថ្ងៃទ២៩ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈកា​បង្ហាញពីជំនាញដ៏ល្អក្នុងការបង្កើតរ៉ូបូត នៅក្នុងការប្រកួតប្រជែងជាមួយក្រុមសិស្សមកពីជាង ១៩០ ប្រទេស។

ការប្រកួតរ៉ូបូតអន្តរជាតិ FIRST Global Challenge ឆ្នាំ២០២៤ ក្រោមប្រធានបទ “Refuel the Future” ត្រូវដោះស្រាយបញ្ហាថាមពលសាកលតាមរយៈបច្ចេកវិទ្យារ៉ូបូត ដោយលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមយុវសិស្សកម្ពុជាបានចំណាយពេលជាច្រើនខែដើម្បីបង្កើតរ៉ូបូត ដែលបង្ហាញពីភាពច្នៃប្រឌិតនិងការសហការគ្នា ដែល​បង្ហាញ​​ពី​ជំនាញសំខាន់ៗដូចជាជំនាញទំនាក់ទំនង ការធ្វើការជាក្រុម និងការដោះស្រាយបញ្ហាជាដើម។ ជោគជ័យនេះ​ ក៏​ជំរុញ​ឲ្យ​ក្រុមយុវជនកម្ពុជា​បង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញបច្ចេកវិទ្យារ៉ូបូតនៅកម្ពុជា។

នៅ​​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន​កម្ពុជា​ដែលដណ្តើម​បាន​ជយលាភី​លេខ ២ នៅ​ប្រទេស​ក្រិក លោក ដាវ អានសាន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។

តាមរយៈ​ការ​សម្រេច​បាន​លទ្ធផល​ដ៏ធំធេងរបស់​យុវជនកម្ពុជា ​ដែលមានសមត្ថភាព​​ដណ្តើក​ជយលាភី​ការ​ប្រកួតប្រជែង​កម្រិត​អន្តរជាតិនេះ​ លោក ដាវ អានសាន​ ក៏បានលើកទឹកចិត្តដល់យុវជន​កម្ពុជា​ឱ្យបន្តស្មារតីនៃការប្រកួតប្រជែង និងខិតខំប្រឹងប្រែង ដើម្បីឧត្តមភាពថ្មីៗបន្ថែមទៀត ដោយលើកឡើងពីតួនាទីរបស់ពួកគេក្នុងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម