ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ឲ្យ១១ខេត្ត ប្រយ័ត្នខ្លួន ព្រោះទំនប់ចៅប្រាយ៉ា នឹងបើកបញ្ចេញទឹកកាន់តែខ្លាំង
នាយកដ្ឋានជលសាស្រ្តថៃ បានចេញការព្រមានឲ្យខេត្តក្រុងចំនួន១១ ត្រូវប្រុងប្រយ័ត្នព្រោះថា ទំនប់ ចៅប្រាយ៉ា នឹងបើកបញ្ចេញទឹកកាន់តែខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យកម្រិតទឹកនៅអាងស្តុក ហក់ឡើងខ្លាំង។
តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤, លោក Jirayu Huangsap ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះគ្រោះទឹកជំនន់ ព្យុះ និងការរអិលបាក់ដី (FSOC) បានឲ្យដឹង ទំនប់ចៅប្រាយ៉ា នឹងបើកបញ្ចេញទឹក ១ ៦០០ម៉ែត្រគូបក្នុងមួយវិនាទី ដូច្នេះហើយខេត្តក្រុងចំនួន១១នៅខ្សែទឹកខាងក្រោមត្រូវប្រុងប្រយ័ត្ននិងត្រៀមខ្លួន ព្រោះថាកម្ពស់ទឹកទន្លេនឹងហក់ឡើងប្រហែល៣០ទៅ៥០សង់ទីម៉ែត្រ។
ខេត្តក្រុងទាំង១១នោះមានដូចជា Uthai Thani, Chai Nat, Sing Buri, Ang Thong, Phra Nakhon Si Ayutthaya, Suphan Buri, Lop Buri, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុង Bangkok។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានជលសាស្រ្តអះអាងថា ថៃកំពុងទទួលរងឥទ្ធិពលព្យុះ ត្រាមី ទើបប៉ះពាល់បែបនេះ ប៉ុន្តែស្ថានភាពនឹងធូរស្រាលវិញ នៅប៉ុន្មានថ្ងៃខាងមុខ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ព្យុះត្រាមី កំពុងវាយប្រហារប្រទេសហ្វីលីពីនយ៉ាងចាស់ដៃ ដោយបង្កឲ្យមានបំណាក់ដីនិងគ្រោះទឹកជំនន់ធំធេង ខណៈគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់ដោយសារឥទ្ធិពលព្យុះនេះ កើនដល់២៤នាក់ហើយ។
ជាមួយកម្លាំងខ្យល់ល្បឿនថេរជាអតិបរមា ៩៥គីឡូម៉ែត្រក្នុង១ម៉ោង និងខ្យល់កន្ទ្រាក់ ១៦០គីឡូម៉ែត្រក្នុង១ម៉ោង, ព្យុះ ត្រាមី បានចូលវាយប្រហារតំបន់ Cordillera ភាគឦសានប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ដោយបង្ខំឲ្យរដ្ឋាភិបាលចេញការព្រមានជម្លៀសប្រជាជននៅតាមតំបន់មានហានិភ័យ បិទសាលារៀន និងថែមទាំងផ្អាកជើងហោះហើរមួយចំនួន ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ ត្រាមី វាយប្រហារហ្វីលីពីន ចាស់ដៃ, មនុស្សស្លាប់កើនដល់ ២៤នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


