ព័ត៌មានអន្ដរជាតិ
ខ្លោចចិត្ត! អ្នកតវ៉ាម្នាក់ផ្តាំប្រពន្ធមុនទៅតវ៉ាស្ថិតក្នុងចំណោមអ្នកស្លាប់១២នាក់ម្សិលមិញ
«អភ័យទោសឲ្យបងផងប្រពន្ធសម្លាញ់។ បើបងមិនទៅតវ៉ាថ្ងៃនេះទេ ហើយអ្នកដទៃមិនទៅដែរ ដូច្នេះយើងនឹងមិនទទួលបានប្រជាធិបតេយ្យមកវិញទេ»។ នេះជាពាក្យពេចន៍របស់បុរសវ័យ២៥ឆ្នាំ Ko Chit Min Thu បានប្រាប់ទៅភរិយាកំពុងមានផ្ទៃពោះរបស់ខ្លួន មុនពេលគាត់ចេញទៅ ចូលរួមបាតុកម្មនៅថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងទីក្រុងយ៉ាំងហ្គោន។

កាលពីម្សិលមិញនេះ អ្នកតវ៉ារាប់រាប់ម៉ឺននាក់បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវទូទាំងប្រទេស និងនៅតែបន្តធ្វើ បើទោះជាប្រឈមនឹងការបង្ក្រាបដ៏អាក្រក់របស់កម្លាំងសន្តិសុខក៏ដោយ។
លោក Ko Chit Min Thu មិនបានវិលត្រឡប់ទៅផ្ទះដើម្បីជួបប្រពន្ធ កូន និងម្តាយឡើយ។ ប្រពន្ធពោរពេញដោយទឹកភ្នែកបាននិយាយថា គាត់បានព្យាយាមបញ្ឈប់ប្តីរបស់គាត់មិនឲ្យទៅចូលរួមបាតុកម្មដែរ និងបានប្រាប់ពីក្តីបារម្ភខ្លាចកូនតូច និងកូនក្នុងផ្ទៃអាចបាត់បង់ឪពុក។ ប៉ុន្តែប្តីរបស់គាត់បានប្រាប់ថា គាត់ត្រូវតែចូលរួមតស៊ូដើម្បីប្រជាធិបតេយ្យ។

តាមប្រភពព័ត៌មានថា Ko Chit Min Thu បានឈរនៅខាងមុខហ្វូងតវ៉ានៅទីប្រជុំជន North Dagon ដោយបានកាន់ខែលមួយដើម្បីការពារខ្លួន ក៏ដូចជាជួយការពារអ្នកតវ៉ាដទៃទៀត នៅពេលគាត់ត្រូវបានបាញ់ស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍
គ្រាប់កាំភ្លើងបានធ្លាយខែលចូលចំក្បាលរបស់គាត់បណ្តាលឲ្យស្លាប់។ អ្នកតវ៉ាម្នាក់ទៀតបានរបួសធ្ងន់នៅពេលបាញ់ចំភ្លៅ។

នៅពេលល្ងាច អ្នកស្រុក និងអ្នកតវ៉ាបាននាំគ្នាធ្វើការគោរពចំពោះសពលោក Ko Chit Min Thu ដែលបូជាជីវិតដើម្បីប្រជាធិបតេយ្យ។
នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា យ៉ាងហោចណាស់ មនុស្ស១២នាក់ត្រូវបានសម្លាប់រាប់បញ្ចូលទាំងលោក Ko Chit Min Thu ម្នាក់ផងដែលត្រូវបានរបបយោធាសម្លាប់។
នៅតំបន់ Bago Region មានសេចក្តីរាយការណ៍ថា អ្នកតវ៉ាម្នាក់ស្លាប់ និងបុរសម្នាក់របួសបាក់ភ្លៅ។ ចំណែកនៅ Mandalay Region សិស្សអាយុ១៩ឆ្នាំឈ្មោះ Maung Lin Htet ត្រូវបានសម្លាប់។

អ្នកស្រុកម្នាក់បានប្រាប់ព័ត៌មានក្នុងស្រុក The Irrawaddy ថា បាតុករសន្តិវិធីបានកំពុងតវ៉ាដើម្បីទាមទារឲ្យដោះលែងអ្នកតវ៉ាវ័យក្មេង២នាក់ ស្រាប់តែពួកគេបានបង្ក្រាបដោយហិង្សាតែម្តង។
គាត់និយាយថា ៖«គួរឲ្យរន្ធត់ខ្លាំងណាស់។ មិនគួរពួកគេធ្វើបាបជនស៊ីវិលបែបនេះទេ។ ជនរងគ្រោះម្នាក់បានបែកក្បាល និងធ្លាក់ខួរលើដីនៅចំពោះមុខរបស់ខ្ញុំ»។
ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ក្រោយពេលរបបយោធាបានកាន់កាប់អំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ។ តាមសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិ ក៏ដូចជាព័ត៌មានក្នុងស្រុកថា មនុស្សហោចណាស់៧០នាក់ត្រូវបានសម្លាប់ និងជាង២ពាន់នាក់ត្រូវបានចាប់ខ្លួន
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Irrawaddy
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


