ព័ត៌មានជាតិ
អ្នកជំនាញអប់រំ៖ បេក្ខជនជាប់បាក់ឌុបច្រើនដោយសារសិស្សខំប្រឹងរៀន
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ថា
ការដែលបេក្ខជនប្រឡងជាប់បាក់ឌុបកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនេះ គឺដោយសារតែក្រសួងអប់រំបានធ្វើការកែទម្រង់ការប្រឡងធ្វើឱ្យសិស្ស ឬអាណាព្យាបាលងាកពីការពឹងពាក់គេ ឬប៊្រុយ៉ុងមកខិតខំរៀនសូត្រវិញ។

លោកបណ្ឌិត ហេង វ៉ាន់ដា «អ្នកចេះគឺជាប់ អ្នកមិនចេះធ្លាក់ អីចឹងពីមួយឆ្នាំទៅមួយឆ្នាំសិស្សខិតខំប្រឹងរៀនហើយនៅ
តាមជនបទខ្ញុំធ្លាប់ទៅឃើញសុទ្ធតែនិទ្ទេសA គឺនាំគ្នាខំរៀនអត់មានអាងទៅលើស៊ីសំណូកសូកប៉ាន់ ឬមួយឱ្យឪពុកម្តាយខំដើររកអ្នកស្គាល់ដើម្បីពឹងពាក់ ឬមួយរំពឹងទៅលើប៊្រុយ៉ុង អីចឹងម្នាក់ៗខំរៀនតែម្តងបើមិនខំរៀនធ្លាក់ហើយ»។
លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តទៀតថា «ខ្ញុំនៅតែមានមោទនភាពការប្រឡងបាក់ឌុបជាតិដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៥ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិតសភា
ចារ្យហង់ ជូនណារ៉ុន លោកបានពង្រឹងការប្រឡងបាក់ឌុបធ្វើឱ្យបាក់ឌុបជាតិមានតម្លៃព្រមទាំងធ្វើឱ្យសង្គមទាំងមូលមានការប្រែប្រួល និងផ្លាស់ប្តូរឈប់ដើរសូក និងឈប់ពឹងលើប៊្រុយ៉ុងងាកមកខំប្រឹងរៀនធ្វើឱ្យសិស្ស ឬអាណាព្យាបាលសប្បាយចិត្ត»។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្ថែមថា ម្យ៉ាងទៀតក្មេងៗជំនាន់ឥឡូវពូកែៗណាស់ដោយសារមានបច្ចេកវិទ្យាឌី
ជីថលដំណាក់កាលទី៤ មានឯកសារពេញទូរស័ព្ទដៃមិនមែនដូចជំនាន់មុនៗពិបាកណាស់បើចង់ស្រាវជ្រាវអ្វីមានតែទៅបណ្តាល័យហើយមានតែមួយទៀត គឺនៅមុខសាកលវិទ្យាល័យជាតិគ្រប់គ្រងសព្វថ្ងៃ។
ចំណែកលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ទាក់ទិននឹងលទ្ធផលល្អប្រសើរឡើងនៃការសិក្សារបស់ប្អូនៗនេះ ក្រសួងអប់រំជឿជាក់ថា ជាលទ្ធផលដែលកើតចេញមកពីការខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំដែលដំណាក់កាលទី១ ក្រសួងបានគិតគូរ និងដាក់ចេញនូវកំណែទម្រង់ការអបរំពិសេសការធ្វើកំណែទម្រង់ទៅលើកម្មវិធិសិក្សាការវាយតម្លៃ និងវិធីសាស្ត្របង្រៀន។ បង្កើតសាលាជំនាន់ថ្មី និងអនុវត្តស្តង់ដាសាលារៀនគំរូធ្វើឱ្យសិស្សមានការគោរពបទបញ្ញាត និងយល់ច្បាស់ពីដំណើរការការប្រឡង និងខិតខំប្រឹងប្រែងរៀនសូត្រធ្វើឱ្យលទ្ធផលទទួលបានល្អប្រសើរ។ ជាងនេះទៀតលោកគ្រូអ្នកគ្រូមានគុណវុឍ្ឍិសមស្របក្នុងការអប់រំ និងបណ្តុះបណ្តាលដល់សិស្ស និងគណៈគ្រប់គ្រងសាលារៀនទទួលការបណ្តុះបណ្តាលបន្ថែមក៏ដូចជាមានឆន្ទះជំរុញឱ្យសាលារៀនក្លាយជាស្តង់ដាសាលារៀនស្តងដាគំរូព្រមទាំងមានការចូលរួមពីសហគមន៍ផងដែរ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០នាក់ ស្រី៧៤.៨៨២នាក់ ចែកជា២៣០ មណ្ឌល ត្រូវជា៥.៥៣៣បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន១៣៤៦៣៤នាក់ ស្រី៧៣៩៦៧នាក់ និងមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេសសរុប ១០៦ ៣៥១ នាក់ ត្រូវជា៧៩.០០ភាគរយ។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩៧០១ នាក់,និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦
នាក់មានការកើនឡើងបើធៀបទៅនឹងឆ្នាំមុនៗខណៈឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ស្រី៧៣២៧៨នាក់ ចែកជា២២៧មណ្ឌល ត្រូវជា៥៥៤៣បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០នាក់ ត្រូវជា៧២,៨៩ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន១៣៥ ០៨៤ នាក់ស្រី ៧២ ៣៤៤ នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់,និទ្ទេស D ចំនួន ៣៤ ២៤៦នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


