ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់លក្ខខណ្ឌ២ចំណុចទៅអ៊ុយក្រែន សម្រាប់ការចរចាសន្តិភាព
ពេលនេះប្រទេសរុស្ស៊ី បានដាក់ចេញនូវលក្ខខណ្ឌ២ចំណុចច្បាស់ៗ ទៅអ៊ុយក្រែន បើពិតជាចង់ចរចាសន្តិភាពមែន ដោយទី១គឺ ទីក្រុងកៀវ ត្រូវឈប់ព្យាយាមចូលជាសមាជិកអង្គការណាតូទៀតទៅ ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីរុស្ស៊ី។

នេះគឺជាការបញ្ជាក់ចេញពីមាត់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និងត្រូវចុះផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤។
ដោយសំដៅចំៗទៅលក្ខខណ្ឌដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន លើកឡើងកាលពីដើមឆ្នាំនេះឲ្យអ៊ុយក្រែនដកទ័ពទាំងអស់ចេញពីទឹកដីរុស្ស៊ី ដូចជាសាធារណរដ្ឋប្រជាមានិត Lugansk ក៏ដូចជាតំបន់ Kherson និង Zaporozhye ផងនោះ, លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា «លក្ខខណ្ឌជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សា គឺស្ថិតនៅក្នុងគំនិតផ្តួចផ្តើមសន្តិភាពរបស់លោកប្រធានាធិបតីសុទ្ធសាធ»។

ពាក់ព័ន្ធការចរចាសន្តិភាពនេះ កាលពី២សប្តាហ៍មុន លោក ពូទីន ក៏ធ្លាប់បង្ហើបផងដែរថា គ្មានកន្លែងណាស័ក្តិសមជាងប្រទេសអារ៉ាប៊ីសាអូឌីត ទេ សម្រាប់រៀបចំកិច្ចប្រជុំកំពូលដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន។
លោកបញ្ជាក់យ៉ាងច្បាស់ថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមិត្ត ហើយលោកថែមទាំងសរសើរមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងរីយ៉ាដទៀតផង ដែលខិតខំប្រឹងប្រែងដោយស្មោះអស់ពីចិត្ត ដើម្បីនាំមកនូវសន្តិភាព។ ដូច្នេះប្រសិនបើព្រឹត្តិការណ៍បែបនេះ នឹងរៀបចំឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមែន ទីកន្លែងនោះនឹងមានភាពងាយស្រួលសម្រាប់រុស្ស៊ី។

ក្រោយមក ក្នុងសន្និសីទកាសែតបន្ទាប់ពីចប់កិច្ចប្រជុំកំពូល BRICS លើកទី១៦នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ លោក ពូទីន ក៏និយាយដែរថា គ្រប់ប្រទេសចង់ឲ្យជម្លោះអ៊ុយក្រែន ត្រូវដោះស្រាយដោយសន្តិវិធីនិងបញ្ចប់ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
លោកប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក, ចិននិងប្រេស៊ីល សុទ្ធតែបានដាក់សំណើអំពីផែនការបញ្ចប់សង្គ្រាម ហើយប្រទេសជាសមាជិក BRICS ទាំងអស់ គាំទ្រសំណើនោះ ប៉ុន្តែគួរឲ្យស្តាយជាច្រើនលើកច្រើនសារ ទីក្រុងកៀវ តែងបដិសេធ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ គ្រប់គ្នាចង់ឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចប់ឆាប់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


