ព័ត៌មានអន្ដរជាតិ
ផែនការពន្ធរបស់ ត្រាំ អាចបន្ថែមការចំណាយប្រចាំឆ្នាំរបស់ពលរដ្ឋអាមេរិក ជិត ៨០ ប៊ីលាន
សហព័ន្ធលក់រាយជាតិអាមេរិក (NRF) បានចេញរបាយការណ៍នៃការសិក្សាថ្មីកាលពីថ្ងៃចន្ទ ដែលបង្ហាញថា ពលរដ្ឋអាមេរិកអាចនឹងបន្ថែមការចំណាយប្រចាំឆ្នាំរហូតដល់ ៧៨ ប៊ីលានដុល្លារ ប្រសិនបើលោក ដូណាល់ ត្រាំ អនុវត្តវិធានការពន្ធរបស់លោក ក្រោយលទ្ធភាពនៃការឈ្នះឆ្នោតនាថ្ងៃទី ៥ វិច្ឆិកា នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការសិក្សានិយាយថា ពន្ធដែលលោក ត្រាំ ស្នើឡើង នឹងប៉ះពាល់ដល់ប្រភេទផលិតផលប្រើប្រាស់ផ្សេងៗដូចជាសម្លៀកបំពាក់ ប្រដាប់ក្មេងលេង គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាពិសេសប៉ះពាល់ដល់ទំនិញដែលប្រទេសចិនជាអ្នកផ្គត់ផ្គង់ធំ។
អនុប្រធាន NRF ទទួលបន្ទុកខ្សែសង្វាក់ផ្គត់ផ្គង់ និងគោលនយោបាយគយ លោក Jonathan Gold បាននិយាយថា៖ «អ្នកលក់រាយពឹងផ្អែកយ៉ាងខ្លាំងលើផលិតផលនាំចូល និងសមាសធាតុផលិត ដោយពួកគេអាចផ្តល់ជូនអតិថិជនរបស់ពួកគេនូវផលិតផលជាច្រើនប្រភេទក្នុងតម្លៃសមរម្យ»។

យ៉ាងណាមិញ របាយការណ៍ NRF បាននិយាយថា ប្រសិនបើពន្ធនាំចូលត្រូវបានអនុវត្ត វានឹងធ្វើឱ្យប៉ះពាល់ដល់គ្រួសារដែលមានចំណូលទាបបន្ថែមទៀត តាមរយៈការដំឡើងតម្លៃទំនិញអ្នកប្រើប្រាស់ដែលនាំចូល កាន់តែខ្ពស់»។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានបង្កើនគោលនយោបាយការពារនិយមរបស់លោក ដោយស្នើលើគោលនយោបាយបង្កើនពន្ធពី ១០-២០ ភាគរយ លើគ្រប់មុខទំនិញនាំចូលពីគ្រប់ប្រទេស និង ៦០-១០០ ភាគរយ លើទំនិញនាំចូលពីចិន។ ការនេះបង្កក្ដីបារម្ភពីសេដ្ឋវិទូថា គោលនយោបាយរបស់លោកនឹងបង្កើនអតិផរណា ខណៈមានលទ្ធភាពធ្វើឱ្យកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះ ដោយកាត់បន្ថយពាណិជ្ជកម្ម៕
-
សេដ្ឋកិច្ច១១ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


