វប្បធម៌ ជំនឿ
ដើរចេញក្រៅខ្លះទៅ តារានិករទាំង១២ដួងនឹងជួបស្នេហ៍ពិតនៅកន្លែងណាមួយ
ស្នេហាមិនកំណត់តាមទីកន្លែង ឬពេលវេលា មនុស្សគ្រប់រូបមានឱកាសស្វែងរកស្នេហ៍ពិត។ រឿងសំខាន់គឺរក្សាចិត្តបើកចំហ ហើយត្រៀមខ្លួនដើម្បីជួបនរណាម្នាក់ដែលយើងចង់ជួប។ ចង់ដឹងថាតារានិកររបស់អ្នកនៅក្នុងទាំង១២ដួង អាចជួបស្នេហ៍ពិតបាននៅទីណាខ្លះ តោះទៅមើលនៅខាងក្រោមនេះ។
១ Aries អាចមានឱកាសស្វែងរកស្នេហាពិតរបស់ខ្លួន ខណៈពេលដែលធ្វើសកម្មភាពដូចជាការឡើងភ្នំ ឬដំណើរផ្សងព្រេងដ៏ខ្លាំងផ្សេងទៀត ឬអ្នកអាចជួបមនុស្សពីសេសនៅក្នុងព្រឹត្តិការណ៍កីឡាមួយ។
២ Taurus អាចរកឃើញស្នេហាពិតនៅហាងកាហ្វេដ៏កក់ក្ដៅ ភោជនីយដ្ឋានលំដាប់ខ្ពស់ ឬសូម្បីតែវិចិត្រសាលសិល្បៈក៏អាចឃើញគូពិតបង្ហាញខ្លួន។
៣ Gemini មនុស្ស Gemini អាចរកឃើញស្នេហានៅកន្លែងដែលពួកគេអាចប្រើគំនិតរបស់ពួកគេ ហើយនិយាយដោយរីករាយ មិនថាវាជាក្លឹបអានសៀវភៅ ពិធីជប់លៀងដ៏រស់រវើក ឬកន្លែងផ្លាស់ប្តូរយោបល់ផ្សេងៗទេ។
៤ Cancer តែងតែស្វែងរកស្នេហាក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់។ ដូចជាព្រឹត្តិការណ៍សហគមន៍ វាអាចស្ថិតនៅក្នុងសង្កាត់របស់អ្នក ឬសហគមន៍ជនបទណាមួយ។
៥ Leo ក្រុមតារានិករនេះទំនងជាស្វែងរកស្នេហានៅរោងមហោស្រព ពិធីជប់លៀង ឬពេលធ្វើអ្វីមួយដែលអ្នកចូលចិត្ត ដូចជាការសម្ដែង ឬតន្ត្រីជាដើម។
៦ Virgo ពួកគេអាចរកឃើញស្នេហាពិតនៅបណ្ណាល័យ។ កន្លែងសិក្សាពិសេស សិក្ខាសាលាដែលអ្នកអាចរៀនអ្វីថ្មីៗ ឬជួបតាមរយៈការចាប់អារម្មណ៍លើសុខភាពរបស់អ្នក និងថែរក្សាខ្លួនអ្នក។
៧ Libras ក្រុមតារានិករនេះវិញ អាចរកឃើញស្នេហានៅក្នុងកម្មវិធីសិល្បៈ។ ការជួបជុំជាមួយមិត្តភក្តិ ឬធ្វើសកម្មភាពសង្គមណាមួយ។
៨ Scorpio អាចស្វែងរកស្នេហានៅកន្លែងអាថ៌កំបាំង និងគួរ=jyចាប់អារម្មណ៍ ដូចជាការធ្វើសមាធិជាដើម ឬសូម្បីតែការប្រជុំនៅក្នុងពិភពអនឡាញ។
៩ Sagittariusមនុស្ស Sagittarius អាចរកឃើញស្នេហានៅកន្លែងដែលពួកគេទៅផ្សងព្រេង។ មិនថាជាការធ្វើដំណើរទៅកាន់កន្លែងថ្មី ចូលរួមក្រុមពិភាក្សាទស្សនវិជ្ជា ដែលគំនិតអាចផ្លាស់ប្តូរបាន។
១០ Capricorn អាចរកឃើញស្នេហានៅកន្លែងដែលទាក់ទងនឹងការងារ និងចូលរួមក្នុងសិក្ខាសាលាអាជីវកម្មនានា។
១១ Aquarius អាចស្វែងរកស្នេហានៅកន្លែងដែលទាក់ទងនឹងការច្នៃប្រឌិត និងផ្លាស់ប្តូរ វាអាចជាយុទ្ធនាការសង្គម សន្និសីទបច្ចេកវិទ្យា ឬសហគមន៍ដែលបើកចំហចំពោះគំនិតថ្មីៗ។
១២ Pisces តែងតែស្វែងរកស្នេហានៅកន្លែងដែលពោរពេញដោយសិល្បៈ និងអារម្មណ៍។ មិនថាវាជាការអានកំណាព្យ ព្រឹត្តិការណ៍តន្ត្រី ឬសកម្មភាពសង្គម៕

គ្រូ ណុប
ចុចអាន៖ចូលដើមឆ្នាំ២០២៥ ជោគជតារាសីមនុស្សឆ្នាំទាំង៣ ត្រៀមខ្លួនទទួលឱកាសមាស
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


