Connect with us

កីឡា

តស៊ូពីក្ស័យធន លោក Mike Tyson ធ្វើឲ្យជីវិត​ប្រសើរឡើងវិញ

បានផុស

នៅ

វិបត្តិ​ហិរញ្ញវត្ថុរបស់អតីតអ្នកប្រដាល់សកលពិភពលោក Mike Tyson បានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ បាននាំឲ្យ​លោក​​ប្រកាសក្ស័យធនជាផ្លូវការនៅក្នុងឆ្នាំ២០០៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mike Tyson ជាកីឡាករ​រក​ចំណូល​បានច្រើនបំផុតក្នុងអាជីព​ប្រដាល់ ប៉ុន្តែអ្វីៗបានប្រែប្រួល​យ៉ាង​​លឿន​ដោយសារលោក​បាន​ចាយវាយ និង​សប្បាយហួសកម្រិត។ នៅពេល​​ឡើងដល់ចំណុចកំពូល លោកមានទ្រព្យសម្បត្តិ​ចំនួន៣០០លានដុល្លារ។ លោក​បាន​ចំណាយ​លើស​លប់​លើ​សម្ភារ​ប្រណីត​ៗ​ ការបោកប្រាស់របស់អតីតអ្នកគ្រប់គ្រង និងអ្នកផ្សព្វផ្សាយជាកត្តារួមផ្សំ​ផង​នោះ​ ​បាន​បណ្តាល​​ឲ្យ​លោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។ ឆ្នាំ២០០៣ លោក​បានដាក់ពាក្យ​​ដើម្បី​ប្រកាស​ក្ស័យធន ហើយ​ពេល​នោះ​​មានរបាយការណ៍​បាន​បង្ហាញ​ពី​បំណុលរបស់​លោក​ឈាន​ដល់​២៣លានដុល្លារ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ឆ្នាំ២០២៤ ទ្រព្យសម្បត្តិសុទ្ធរបស់លោក​ Mike Tyson ត្រូវបាន​ប៉ាន់ប្រមាណ​​១០លានដុល្លារ​អាមេរិក។ នេះ​ជាទ្រព្យសម្បត្តិដែល​លោក​រកបានមកវិញ ក្រោយ​ក្ស័យធន។ លោក​រក​ចំណូល​បាន​ពី​​ការចូលរួម​កម្មវិធីទូរទស្សន៍ ភាពយន្ត និងព្រឹត្តិការណ៍ធំៗ ដែល​បាន​ផ្តល់​ឲ្យ​​ចំណូល​របស់​លោក​ល្អ​ប្រសើរឡើងវិញ។

ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលបានជួយ​លោក​​ងើបឡើងវិញផ្នែកហិរញ្ញវត្ថុគឺប្រាក់ចំណេញ​ពី​អាជីវកម្មកញ្ឆា។ ពេល​នេះ គេមិនទាន់ដឹងច្បាស់ថា តើ Tyson នឹង​ទទួលបានប្រាក់ប៉ុន្មានពីការប្រកួត​នៅថ្ងៃទី១៥ ខែវិច្ឆិកា​នេះ​ ជាមួយតារា Youtuber លោក Jake Paul នៅកីឡដ្ឋាន AT&T រដ្ឋ Texas ប៉ុន្តែយ៉ាងណាមិញតាមការ​ប៉ាន់​ស្មាន​ លោក Mike Tyson​ អាចនឹងទទួលបាន​ប្រមាណ៨០លាន​ដុល្លារ។

ខាងក្រោមនេះ​ជា​ការចំណាយរបស់លោក Tyson ដែលធ្វើ​ឲ្យ​លោក​ជួបវិបត្តិហិរញ្ញវត្ថុ​៖

-ទឹកប្រាក់ ៤.៥លាន​ដុល្លារ ចំណាយ​លើ​រថយន្ត​និង​ម៉ូតូ (រថយន្ត១៩គ្រឿង​បាន​ទិញ​ឲ្យ​មិត្ត​ភក្តិ​)

-ទឹកប្រាក់ ៤០០,០០០ដុល្លារ ចំណាយលើសត្វព្រាប និងសត្វខ្លា

-ទឹកប្រាក់ ៣០០,០០០ដុល្លារ ចំណាយសម្រាប់ការថែទាំសួនច្បារ

-ទឹកប្រាក់ ២៤០,០០០ដុល្លារ ចំណាយ​ក្នុង​មួយ​ខែ​​លើ​ថ្លៃជីវភាព​ប្រចាំ​ថ្ងៃ​

-ទឹកប្រាក់ ២៣០,០០០ដុល្លារ ចំណាយលើទូរស័ព្ទដៃ ផេត​ និងវិក័យប័ត្រទូរស័ព្ទ

-ទឹកប្រាក់ ១២៥,០០០ដុល្លារ ចំណាយក្នុងមួយឆ្នាំសម្រាប់អ្នកបង្ហាត់សត្វ

-ទឹកប្រាក់ ១០០,០០០​ដុល្លារ​ ចំណាយក្នុងមួយខែលើគ្រឿងអលង្ការ និងសំលៀកបំពាក់

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម