កីឡា
លោក Mike Tyson នឹងមិនឡើងសង្វៀនទៀតទេ
ភរិយារបស់លោក Mike Tyson អ្នកស្រី Lakiha Spicer បានបញ្ជាក់យ៉ាងច្បាស់ពីអតីតជើងខ្លាំងប្រដាល់នេះបានបញ្ចប់អាជីព និងមិនឡើងសង្វៀនទៀតទេ។

អ្នកស្រី Lakiha Spicer ជាភរិយារបស់ Tyson តាំងពីឆ្នាំ២០០៩ ជាតួសំខាន់ក្នុងការជួយជ្រោមជ្រែង អ្នកប្រដាល់ជើងចាស់នៅពេលជីវិតកំពុងជួយបញ្ហា។ លោក Amir ជាកូនប្រុសរបស់លោក Mike Tyson បានបង្ហើបព័ត៌មានថាម្ដាយចុងរបស់ខ្លួនមិនឲ្យឪពុកឡើងសង្វៀនប្រកួតទៀតទេ។
Amir បានប្រាប់ The Sun ថា ៖«ខ្ញុំគិតថា ឪពុករបស់ខ្ញុំបានធ្វើវាគ្រប់គ្រាន់ហើយ។ ម្តាយចុងរបស់ខ្ញុំបាននិយាយថាឪពុករបស់ខ្ញុំបានធ្វើវាគ្រប់គ្រាន់ហើយដែរ ដោយសារគាត់ជាគ្រួសារតែមួយ នោះជារឿងរវាងប្តីប្រពន្ធ»។

ការបង្ហាញខ្លួនចុងក្រោយរបស់លោក Mike Tyson នៅលើសង្វៀនកាលពីខែវិច្ឆិកា ទល់នឹងតារា YouTuber លោក Jake Paul។ សារព័ត៌មាន New York Post បានរាយការណ៍ថា ទោះបីជាមានការចាប់អារម្មណ៍ជុំវិញអនាគតដ៏មានសក្តានុពលរបស់ Tyson នៅលើសង្វៀនក៏ដោយ ប៉ុន្តែ Amir បានសង្កត់ធ្ងន់ថា គាត់មិនពាក់ព័ន្ធនឹងគាត់ច្រើនឡើយ ដូច្នេះការសន្ទនាអំពីការប្រកួតជាមួយ Logan នឹងមិនកើតឡើងនោះទេ។
Amir បានបន្ថែមថា ៖«ការជជែកនោះនឹងខ្ជះខ្ជាយពេលវេលា។ បើខ្ញុំនិយាយច្រើនពេក គាត់គ្រាន់តែប្រាប់ខ្ញុំឲ្យបិទមាត់ ហើយរម្លឹកខ្ញុំថា ខ្ញុំមិនមែនជាប៉ារបស់គាត់ទេ។ ខ្ញុំអាចនិយាយបានរឿងមួយចំនួនប៉ុណ្ណោះ»។

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


