កីឡា
ចូលមើលឥតគិតថ្លៃ ការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគយុវជនពីរកម្រិតថ្ងៃនេះ
ការប្រកួតបាល់ទាត់លីគយុវជនជម្រើសជើងឯកជាតិ២កម្រិតបានឈានដល់ថ្ងៃផ្តាច់ព្រ័ត្រនៅ រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលអ្នកគាំទ្រអាចចូលទស្សនាបានដោយឥតគិតថ្លៃ។

វេលាម៉ោង៣រសៀល ជាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមយុវជនក្លិប វិសាខា ជាមួយក្រុមយុវជនរបស់ សៀមរាប យូណាយធិត ដណ្តើមដណ្តើមជើងឯក លីគយុវជនអាយុ១៦ឆ្នាំ Cambodian U16 League ឆ្នាំ២០២៤។
បន្ទាប់មក នៅវេលាម៉ោង៦:៣០នាទីល្ងាច ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង ក្រុមយុវជន វិសាខា ជាមួយក្រុមយុវជន អាយអេសអាយ ដង្កោសែនជ័យ ដើម្បីដណ្តើមជើងឯក លីគយុវជនអាយុក្រោម១៩ឆ្នាំ។
មុនឈានដល់វគ្គផផ្តាច់ព្រ័ត្រ មានការប្រកួតជាច្រើនដំណាក់កាល។ ដំណាក់កាលទី១ គឺការប្រកួតវិលជុំសន្សំពិន្ទុ ក្នុងនោះ វិសាខា ឈ្នះ១៧ប្រកួត និងចាញ់១ប្រកួតរកបាន៥១ពិន្ទុ ឈរលើកំពូលតារាង និងរង់ចាំវគ្គផ្តាច់ព្រ័ត្រ។ ដំណាក់កាលទី២ ក្រុមលេខ៤ ប្រកួតជាមួយ ក្រុមលេខ៣ ហើយអ្នកឈ្នះប្រកួតជាមួយក្រុមលេខ២ ដើម្បីស្វែងរកអ្នកឈ្នះឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ វិសាខា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


