Connect with us

ព័ត៌មានជាតិ

កន្លែងស្នាក់នៅសម្រាប់កីឡាករចំណុះទូកង ២ ទីតាំង រៀបចំរួចរាល់ ខណៈទូកមកពីបណ្ដាខេត្តត្រូវស្នាក់នៅ

បានផុស

នៅ

ខណៈ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក កាន់តែ​ខិតចូល​មកដល់ នា​ពេល​ខាងមុខ​នេះ កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​ចំណុះ​ទូក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រួចរាល់​ហើយ ដោយ​បែងចែក​ជា ២ ទីតាំង គឺ នៅ​ម្ដុំ​អតីត​ឃ្លាំង​សូ​គី​មិច ខណ្ឌ​ឫស្សីកែវ និង ទីតាំង​នៅ OCIC ខណ្ឌ​ជ្រោយ​ចង្វារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​កីឡាករ​ចំណុះ​ទូក​រួចរាល់​ហើយ ក្នុង​នោះ​មាន​ការ​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង បង្គន់​អនាម័យ និង​ការ​ដាក់​ពង្រាយ​ធុងសំរាម​ជាដើម។

សូម​ជម្រាប​ថា ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រារព្ធ​ឡើង​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤ ១៥ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នឹង​មាន​ទូកង​ចូលរួម​ប្រកួតប្រជែង​ចំនួន ៣៤៦ ទូក លើស​ពី​ឆ្នាំ​កន្លងទៅ ៩ ទូក មាន​កីឡាករ​ចំណុះ​ទូក​ជាង ២ ម៉ឺន​នាក់ និង​ប្រទីប​ចំនួន ៣៥ ប្រទីប ខណៈ​ឆ្នាំ ២០២៣ មាន​ចំនួន​ត្រឹមតែ ២៩ ប្រទីប​ប៉ុណ្ណោះ។

ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​រឹត​បន្តឹង​ការ​ចេញចូល​យានយន្ត និង​បង្កើន​គោលដៅ​បញ្ចៀស​ចរាចរណ៍​ច្រើន​ជាង​មុន ដោយ​ប្រើប្រាស់​កងកម្លាំង​ជិត ៥ ពាន់​នាក់។ ចំណែក​បង្គន់​អនាម័យ​សាធារណៈ បន្ទប់ទឹក ត្រូវ​បាន​ដាក់​ពង្រាយ​ជាង ៣៤០ កន្លែង និង​ធុងសំរាម​មាន​ប្រមាណ ៤ ០០០ ធុង៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម