សន្តិសុខសង្គម
សមត្ថកិច្ចបង្ក្រាបទីតាំងផលិតទឹកស្លឹកក្រៈថុម ឃាត់ខ្លួនមនុស្ស ២ នាក់
ទីតាំងផលិតទឹកស្លឹកក្រៈថុម មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងជាជនជាតិខ្មែរម្នាក់ និងជនជាតិថៃម្នាក់ ព្រមទាំងបានដកហូតវត្ថតាងរួម ធាតុផ្សំស្លឹកក្រះថុម និងផលិតចេញជាគ្រឿងញៀនដបបានមួយចំនួនធំ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ច បានធ្វើការសម្រេចបិទទីតាំងផលិតនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានសម្ងាត់រួចមក លោកបានបញ្ជាឲ្យលោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងឈានដល់ការបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រៈថុម ដែលផលិតពីស្លឹកក្រៈថុមមួយកន្លែងនៅចំណុចភូមិសាមគ្គីមានជ័យ ដោយខុសច្បាប់ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានស្លឹកក្រៈថុម សម្ភារៈផលិត ចាក់ទឹកក្រៈថុមដែលផលិតហើយប្រមាណជិត១០០ដប និង៧ឆ្នាំងធំ ក្នុងនោះកម្លាំងគបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជនជាតិថៃ ម្នាក់ជាជនជាតិខ្មែរ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយពីឃាត់ខ្លួនហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសាកសួរបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានប្រាប់ឲ្យដឹងបន្តទៀតថា ការចុះបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រៈថុម នេះ តាមគោលការណ៍ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទីតាំងផលិតទឹកក្រៈថុមខាងលើនេះ ត្រូវបានបិទជាបណ្តោះអាសន្ន និងរឹមអូសសម្ភារៈផលិតទឹកក្រៈថុម យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការចុះបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រៈថុម នេះដែរទទួលតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀន ពិសេសការផលិតភេសជ្ជៈទឹកក្រៈថុម ដែលផលិតពីស្លឹកក្រៈថុម ដោយខុសច្បាប់ឲ្យអស់នៅក្រុងប៉ោយប៉ែត។

ជនសង្ស័យ២នាក់ ក្រោយពីសាកសួរហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


