ព័ត៌មានជាតិ
បើកបវេសនកាលថ្មី! សិស្សនិស្សិតទើបចប់ថ្នាក់ទី១២ មានជីវភាពខ្វះខាត (DUC) ផ្ដល់ជូនប្រាក់ហាត់ការ ៣០ ម៉ឺនរៀលក្នុងមួយខែមិនបង់ថ្លៃសាលា រយៈពេល ៤ ឆ្នាំ អាហារ កន្លែង ស្នាក់នៅទឹក ភ្លើង និង អ៊ីនធឺណិតកុំព្យូទ័រហាត់ការមួយគ្រឿង ជួយចេញថ្លៃព្យាបាលជំងឺកម្រិតស្រាល
សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) បានប្រកាសពីការបើកបវសនកាលថ្មី សម្រាប់សិស្សដែលទើបតែប្រឡងចប់បាក់ឌុបថ្មីៗនេះ ដែលមានជីវភាពខ្វះខាត សាកលវិទ្យាល័យនឹងផ្តល់បាក់ហាត់ការចំនួន៣០ម៉ឺនរៀលក្នុង១ខែ រួមជាមួយនឹងអាហារូបករណ៍ និងអត្ថប្រយោជន៍ជាច្រើនទៀត។

សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) ជាសាកលវិទ្យាដំបូងគេបង្អស់ សាងសង់លើផ្ទៃដីជាង ២០ហិតាពោលពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុងស្អាត មានផាសុកភាព និងបន្ទប់សិក្សា សាលសន្និសីទ ដែលមានស្តង់ដារខ្ពស់ស្របតាមសម័យឌីជីថលជឿនលឿន។ ក្នុងឱកាសបើកបវេសនកាលថ្មីនេះ DUC ក្រៅពីផ្តល់ប្រាក់ហាត់ការ ៣០ម៉ឺនរៀលក្នុង១ខែសម្រាប់សិស្សក្រីក្រហើយ សាលាក៏ផ្តល់ការសិក្សាមិនបង់ប្រាក់រយៈពេល៤ឆ្នាំ អាហារបីពេល កន្លែងស្នាក់នៅ ទឹក ភ្លើង និងអ៊ីនធឺណិត។ អ្វីដែលកាន់តែពិសេសនោះគឺ សាកលវិទ្យាល័យ ក៏បានផ្តល់កុំព្យូទ័រហាត់ការមួយគ្រឿងសម្រាប់សិស្សដែលមិនមានលទ្ធភាពដែរ។ ជាមួយគ្នានេះ ប្រសិនជាសិស្សមានបញ្ហាសុខភាព សាកលវិទ្យាល័យនឹងជួយចេញថ្លៃព្យាបាលជំងឺកម្រិតស្រាលផងដែរ។


បើនិយាយពីសិស្សដែលធ្លាក់បាក់ឌុបវិញ ក៏អាចសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) បានដែរ ហើយនៅពេលរៀនចប់ សាកលវិទ្យាក៏ជួយដូចការងារឱ្យនិស្សិតថែមទៀតផង។ ដូចនេះសិស្សនិស្សិតដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) អាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈតេឡេក្រាម https://t.me/+855965667774 ។

ចំពោះការផ្តល់ជូននេះ សិស្សអាចសិក្សាលើមុខជំនាញ១០មុខដូចជា ភាសាអង់គ្លេស, ក្សេត្រសាស្រ្តនិងសាកវប្បកម្ម(កសិកម្ម), ព័ត៌មានវិទ្យា, ស្ថាបត្យកម្មនិងសំណង់ស៊ីវិល, ក្រាហ្វិកឌីហ្សាញ, រដ្ឋបាលសាធារណៈ, នីតិសាធារណៈ, ប្រព័ន្ធផ្សព្វផ្សាយសង្គម ,ទីផ្សារឌីជីថល និងជំនាញ សេដ្ឋកិច្ចឌីជីថល៕


-
ព័ត៌មានជាតិ២៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ