ព័ត៌មានជាតិ
វិវាទដីធ្លី ត្រូវបានដោះស្រាយដោយជោគជ័យជាបន្តបន្ទាប់ដោយក្រសួងរៀបចំដែនដី
វិវាទដីធ្លីគឺជាបញ្ហាដ៏រ៉ាំរ៉ៃនៅក្នុងសង្គមកម្ពុជា ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់ក្រសួងរៀបចំដែនដី
នគររូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់វិវាទដីធ្លីជាច្រើនដោយជោគជ័យ និងកំពុងបន្តចុះបញ្ជីដីធ្លី ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។
នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការដោះស្រាយបញ្ហាដីធ្លីដោយជោគជ័យគឺជាសមិទ្ធផលដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា៖«វិវាទដីធ្លីជារឿងក្តៅគគុក ឥឡូវនេះស្រាប់តែស្ងាត់ ដោយសាររាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានដោះស្រាយវិវាទដីធ្លីជាច្រើនស្ទើរតែអស់ទៅហើយ ធ្វើឱ្យស្ងាត់ទំនាស់ដីធ្លី។ នេះជាសមិទ្ធផលមួយធំណាស់ ប៉ុន្តែជួនកាលយើងអស់សូវចាប់អារម្មណ៍»។

បើតាមលោក ប៉ែន បូណា ក្រសួងរៀបចំដែនដី បានកំណត់ចុះញ្ជីដីធ្លីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លី ដើម្បីផ្តល់សុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅកសាងសង្គមកម្ពុជា ជាភូមិឋានក្សេមក្សាន្ត។
កន្លងទៅ ក្រសួងរៀបចំដែនដី ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានវាស់ដី ចុះបញ្ជីបាន ៧ លាន ៧ សែនក្បាលដី បានចេញបណ្ណ ៧ លានបណ្ណ និងបានវាស់វែងដីបន្ថែម ៣លានក្បាលដីទៀត ហើយចេញបណ្ណ ៥៩ ម៉ឺនបណ្ណជូនប្រជាពលរដ្ឋ។ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់១ លាន ៥ សែន ទៀតនឹងត្រូវបញ្ចប់ការវាស់វែងឆាប់ៗនៅពេលខាងមុខនេះ។

លោក ប៉ែន បូណា បញ្ជាក់ថា៖«ការវាស់វែងនេះ អនុញ្ញាតឱ្យក្រសួងដែនដី រៀបចំប្លង់ ព្រំប្រទល់រដ្ឋបាល ភូមិសាស្រ្ត ប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់ប្រសើរ»។
បច្ចុប្បន្នក្រុមការងារ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតាមបណ្តាខេត្ត បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


