ជីវិតកម្សាន្ដ
ហ៊ាទី ប្រកាសថា សច្ចាមិនទទួលផ្សព្វផ្សាយកម្មវិធីហ្គេមអនឡាញដាច់ខាត (មានវីដេអូ)
ហ៊ាទី ត្រូវបានគេស្គាល់ថា ជាអ្នកផលិតមាតិកាបែបកំប្លុងកំប្លែងមួយរូប ដែលចាប់ដៃគ្នាជាក្រុមនឹងសមាជិកល្បីឈ្មោះ ២រូបទៀត គឺអ្នកនាង ស៊ូស៉ី និង ចែជឿន ហើយតែងធ្វើឱ្យសាធារណជនទទួលបានអារម្មណ៍រីករាយ និងសើចក្អាកក្អាយ។ តួយ៉ាង ក្នុងកិច្ចការផលិតវីដេអូរបស់អ្នកទាំង៣ កន្លងមក ក៏មានទីផ្សារខ្លាំង រហូតឈានដល់ការប្រូម៉ូតអាជីវកម្មផ្សេងៗផងដែរ លើកលែងតែប្រភេទអាជីវកម្មមួយប៉ុណ្ណោះ ដែលហ៊ាទី បានចេញមុខមកបញ្ជាក់ជាសាធារណៈ មិនទទួលផ្សាយដាច់ខាត គឺកម្មវិធីល្បែងអនឡាញ។

ដើម្បីជាការបញ្ជាក់ទៅកាន់ក្រុមភ្នាក់ងារ ដែលទាក់ទងការងារឱ្យលោក និងក្រុមជួយផ្សព្វផ្សាយពីកម្មវិធីល្បែងអនឡាញ (Game Online) កាលពីយប់ថ្ងៃមិញនេះ ហ៊ាទី បានចេញមកប្រកាសជាសាធារណៈថា កន្លងមកលោក និងសមាជិកក្រុម មិនដែលទទួលផ្សព្វផ្សាយកម្មវិធីហ្គេមអនឡាញនោះឡើយ ហើយក៏សច្ចាថាមិនទទួលការងារប្រូម៉ូតបែបនេះនោះដែរ។

តាមរយៈវីដេអូខ្លីជិត ១នាទី ហ៊ាទី បានរៀបរាប់ថា មូលហេតុដែលលោកចេញមកបញ្ជាក់លើការលើកឡើងខាងលើ ក៏ព្រោះតែកន្លងមកពិសេសមួយរយៈនេះ លោកទទួលបានការទំនាក់ទំនងពីភ្នាក់ងារខាងល្បែងអនឡាញជាច្រើននាក់ ក្នុងបំណងចង់ទាក់ទងការងារឱ្យលោកផ្សព្វផ្សាយកម្មវិធីទាំងនោះ។ លោកថា ការបញ្ជាក់នេះ ក៏សម្រាប់ជាដំណឹងដល់ភ្នាក់ងារកម្មវិធីទាំងនោះ ឱ្យដឹងកាន់តែច្បាស់ពីឆន្ទៈរបស់លោក ក៏ដូចក្រុមលោក។
ទន្ទឹមនឹងឃ្លីបដែលលោកផ្សាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានសរសេរបញ្ជាក់បន្ថែមដែរថា “ខ្ញុំបាទ សច្ចាថាបើខ្ញុំនៅបន្តបានដល់ពេលណា គឺខ្ញុំមិនទទួលផ្សព្វផ្សាយល្បែងទេ ដាច់ខាត” ៕ អត្ថបទ៖ សុធាវី




-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


