សេដ្ឋកិច្ច
កម្ពុជារកចំណូលសារពើពន្ធបានជាង ៨០ លានដុល្លារ ពីវិស័យថាមពល
គិតត្រឹមរយៈពេល ៧ ខែ ឆ្នាំ ២០២៤ វិស័យថាមពលផ្ដល់ចំណូលសារពើពន្ធប្រមាណ ៨០,១០ លានដុល្លារ និងបង្កើតការងារបានចំនួន ១៥ ៩៥៧ កន្លែង ក្នុងនោះអគ្គិសនីកម្ពុជា មានបុគ្គលិកសរុប ៦ ២៣១ នាក់។ នេះបើយោងតាមក្រសួងរ៉ែង និងថាមពល។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា ប្រភពអគ្គិសនីថ្មីចំនួន ១៣ គម្រោង ដែលមានអនុភាពសរុប ១ ២៧៥ មេហ្កាវ៉ាត់ កំពុងសាងសង់ និងបន្ថែមចំនួន ២៣ គម្រោង សម្រាប់ឆ្នាំ ២០២៥-២០២៩ អានុភាពសរុប ៥ ៩៥០ មេហ្កាវ៉ាត់ ដើម្បីឈានទៅឱ្យបាន៧០% ជាថាមពលស្អាតត្រឹមឆ្នាំ ២០៣០។
លោក កែវ រតនៈ បានបន្ថែមថា រដ្ឋាភិបាលបន្តឧបត្ថម្ភធនប្រមាណ ១២៥ លានដុល្លារ តាមរយៈអគ្គិសនី ដើម្បីឱ្យថ្លៃអគ្គិសនីនៅមានស្ថិរភាព ខណៈប្រទេសនានាកំពុងឡើងថ្លៃអគ្គិសនី ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញជាតិ ៩៩,៧៣% មានថ្លៃដូចគ្នាទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពលថា វិស័យថាមពលត្រូវបានកំណត់អាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលថាមពលមានសារៈសំខាន់ក្នុងសេដ្ឋកិច្ច និងសង្គម ដែលបានបម្រើឱ្យជីវភាពប្រចាំថ្ងៃ និងបម្រើឱ្យការអភិវឌ្ឍរបស់វិស័យផ្សេងៗក្នុងប្រទេស។
សម្ដេច ហ៊ុន ម៉ាណែត បានបន្តថា ការគ្រប់គ្រង និងអភិវឌ្ឍវិស័យថាមពល ជាគន្លឹះដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
ការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេស បានកើនឡើង ១៥,៥៦% នៅឆ្នាំ ២០២៤ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ ៨៦,៦៧% ជាបរិមាណថាមពលដែលផលិតក្នុងស្រុក និង ១៣,៣% នាំចូល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងអភិវឌ្ឍខ្សែបណ្ដាញរហូតមកដល់ពេលនេះ បានធ្វើឱ្យវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្ដាញជាតិបានគ្របដណ្ដប់លើភូមិ ៩៩,១៥% ទូទាំងប្រទេស៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ