ព័ត៌មានជាតិ
កម្ពុជាកំពុងសាងសង់ប្រភពអគ្គិសនីថ្មី ១៣ គម្រោង ទាញថាមពលបន្ថែមបានជាង ១ ពាន់មេហ្កាវ៉ាត់
រដ្ឋាភិបាលកម្ពុជាកំពុងដំណើរការសាងសង់ប្រភពអគ្គិសនីថ្មីបន្ថែមចំនួន ១៣ គម្រោង ជាមួយអានុភាពសរុប ១ ២៧៥ មេហ្កាវ៉ាត់ និងបន្ថែមចំនួន ២៣ គម្រោង សម្រាប់ឆ្នាំ២០២៥-២០២៩ ដើម្បីឈានទៅឱ្យបាន ៧០% នៅក្នុងបណ្តាញជាតិ ជាថាមពលស្អាតត្រឹមឆ្នាំ២០៣០។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ កាលពីរសៀលថ្ងៃ ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ម្សិលមិញនេះ។

បើតាមលោករដ្ឋមន្រ្តី រដ្ឋាភិបាលនីតិកាលទី ៧ បន្តសម្រួចគោលនយោបាយអន្តរកាលថាមពលកម្ពុជាឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ តាមរយៈការអនុវត្តអភិក្រមចំនួន ៤ គឺ (១) បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់ (២) រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល (៣) បង្កើនស្ថិរភាពនិងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវា (៤) បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។
ដើម្បីបង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងទីក្រុង និងជនបទ រដ្ឋាភិបាលកម្ពុជាបានបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកវិសាលភាព និងសមត្ថភាពផ្គត់ផ្គង់អគ្គិសនីឱ្យបានដល់គ្រប់ទីកន្លែង។ បច្ចុប្បន្នប្រព័ន្ធបណ្ដាញជាតិបានគ្របដណ្ដប់ ៩៩,១៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋានប្រជាពលរដ្ឋរហូតដល់ ៩៧,៨២% នៃលំនៅឋានទូទាំងប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នា ទាំងថ្លៃ ទាំងគុណភាព ទាំងការភ្ជាប់ចរន្ត និងទាំងសេវាផ្សេងៗទៀត។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏កំពុងដាក់ចេញនូវកម្មវិធី «គីឡូម៉ែត្រចុងក្រោយ The Last Mile» ធ្វើឱ្យកម្ពុជាឆ្ពោះទៅមានអគ្គិសនីប្រើប្រាស់ ១០០%៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


