ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ដោយកម្ដៅនៃសង្រ្គាមអ៊ុយក្រែន
តម្លៃប្រេងលើទីផ្សារអន្តរជាតិ បានកើនឡើងជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ដែលជំរុញដោយភាពកាន់តែតានតឹងនៃសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៩៤ សេន ឬ ១,៣ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៥,១៧ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) វិញ បានកើនឡើង ១,១៤ ដុល្លារ ឬ ១,៦ ភាគរយ ដល់ ៧១,២៤ ដុល្លារ/បារ៉ែល។
សន្ទស្សន៍តម្លៃប្រេងឆៅទាំង២ បានកើនឡើងប្រហែល ៦ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ដែលធ្វើឱ្យវាខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៧ ខែវិច្ឆិកា ក្រោយរុស្ស៊ីបង្កើនការវាយលុយអ៊ុយក្រែន បន្ទាប់ពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យទីក្រុងកៀវប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេ ដើម្បីវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ី។

អ្នកជំនាញខ្លះលើកឡើងថា ស្ថានភាពចុងក្រោយនៃសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានធ្វើឱ្យភាពតានតឹងនៃជម្លោះភូមិសាស្រ្តនយោបាយកាន់តែតានតឹងជាងពេលណាៗទាំងអស់នៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់ចុងក្រោយ ដែលអូសបន្លាយអស់រយៈពេលជាង១ឆ្នាំមកនេះ។ ដោយហេតុថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំមួយរបស់ពិភពលោក ទើបក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់កើនឡើង ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើងជាថ្មី។
កំណើនតម្លៃក៏ពាក់ព័ន្ធផងដែរ ទៅនឹងសុទិដ្ឋិនិយមពីការស្ទុះងើបនៃតម្រូវការនៅចិន និងឥណ្ឌា ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុត២របស់ពិភពលោក។ ចិន បានប្រកាសវិធានការគោលនយោបាយក្នុងសប្តាហ៍នេះ ដើម្បីជំរុញពាណិជ្ជកម្ម រួមទាំងការគាំទ្រសម្រាប់ការនាំចូលផលិតផលថាមពល ចំពេលមានការព្រួយបារម្ភចំពោះការគំរាមកំហែងពីគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


