ព័ត៌មានអន្ដរជាតិ
ដ្រូនចម្លែក ហោះឆ្វែលមូលដ្ឋានទ័ពធំៗរបស់អាមេរិក នៅអង់គ្លេស
កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ កងទ័ពអាកាសអាមេរិក បញ្ជាក់ថា មានដ្រូនចម្លែកជាច្រើនគ្រឿងបានហោះឆ្វែលមូលដ្ឋានទ័ពធំរបស់ខ្លួនចំនួន៣នៅអង់គ្លេស។

តាមការឲ្យដឹងពីអ្នកនាំពាក្យកងទ័ពអាកាស, ដ្រូនទាំងនេះ ត្រូវចាប់សញ្ញាឃើញនៅឯមូលដ្ឋាន Lakenheath និង Mildenhall ក្នុងទីក្រុង Suffolk និងមូលដ្ឋាន Feltwell ក្នុងទីក្រុង Norfolk ចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២២ខែវិច្ឆិកា។
ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពអាកាសអាមេរិក មិនបញ្ជាក់ឡើយថាតើខ្លួនធ្វើសកម្មភាពអ្វី ដើម្បីទប់ទល់ជាមួយដ្រូនទាំងនោះដែរឬក៏អត់ ខណៈមន្ទីរបញ្ចកោណក៏មិនផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធរឿងនេះដែរ ដោយអះអាងថា នេះជារឿងរសើប ហើយអាចប៉ះពាល់ដល់សន្តិសុខជាតិ។

ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអង់គ្លេសក៏មិនធ្វើអត្ថាធិប្បាយអ្វីដែរជុំវិញរឿងនេះ ប៉ុន្តែប្រកាសថា ខ្លួននឹងចាត់វិធានការចាំបាច់គ្រប់យ៉ាង ដើម្បីធានាសន្តិសុខ។
សូមបញ្ជាក់ថា Lakenheath គឺជាមូលដ្ឋានទ័ពអាកាសមួយក្នុងចំណោមមូលដ្ឋានទ័ពអាកាសទាំង៣របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអង់គ្លេស។
មូលដ្ឋាននោះគឺជាទីតាំងដាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ពេញមួយសម័យសង្រ្គាមត្រជាក់ ពោលគឺស្តុកក្បាលគ្រាប់អាមេរិកចំនួន១១០គ្រាប់ ប៉ុន្តែបានដកចេញវិញក្នុងឆ្នាំ២០០៨ ហើយថ្មីៗនេះ ក៏មានដំណឹងលេចធ្លាយដែរថា មន្ទីរបញ្ចកោណកំពុងរៀបចំមូលដ្ឋាននេះ ដើម្បីដាក់អាវុធនុយក្លេអ៊ែរសាជាថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិនរឹតបន្តឹងការនាំចេញដ្រូនដែលអាចប្រើប្រាស់បម្រើគោលបំណងយោធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


