ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រជាជាតិ និងស្ថាប័នទាំងអស់ រួមគ្នាធ្វើឱ្យពិភពលោកមានសុវត្ថិភាព
ក្នុងពិធីបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP11) និងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រជាជាតិ និងស្ថាប័នទាំងអស់ ចូលរួមជំរុញ និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យពិភពលោកមានសុវត្ថិភាព និងមានវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាយល់ច្បាស់អំពីសម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់ក្នុងការធានាបាននូវការស្តាឡើងវិញ និងការអភិវឌ្ឍជាតិប្រកបដោយភាពធន់។ សម្តេចធិបតី បានបញ្ជាក់ថា «សន្តិភាពបានផ្តល់ឱ្យនូវឱកាសវិនិយោគលើប្រជាជន ស្ថាប័ន និងអនាគត់របស់យើង ហើយកម្ពុជា គឺជាគំរូនៃវិធីដែលប្រជាជាតិមួយ អាចប្រឈមមុខនឹងស្រមោលអតីតកាលដ៏ជូចត់ប្រកបដោយសេចក្តីថ្លៃថ្នូរ»។ តាមរយៈយុន្ធការយុត្តិធម៌អន្តរកាលនេះ សង្គមជាតិកម្ពុជាអាចពឹងផ្អែកលើមូលដ្ឋានមួយ ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង និងការផ្សះផ្សាដោយពុំមានការសងសឹកគ្នា ឬការកើតជម្លោះសារជាថ្មីវិញឡើយ។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព គឺត្រូវមានភាពបុរេសកម្ម ហើយត្រូវពួតដៃប្រឹងប្រែងរួមគ្នា។ លើសពីនេះ ក៏ត្រូវការនូវការចូលរួមកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាល ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងៗទៀត ដូចជា វិស័យឯកជន មូលនិធិឯកជន ស្ថាប័នស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលនានាផងដែរ។ សម្តេចបន្តថា ការរួមចំណែករបស់តួអង្គពាក់ព័ន្ធទាំងឡាយ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ ការទូតបង្ការជម្លោះ វិធានការកសាងការជឿជាក់ និងទំនុកចិត្ត ព្រមទាំងសុចរិតភាពនៃប្រព័ន្ធផ្សព្វផ្សាយ។
បន្ថែមពីនេះ ត្រូវធ្វើការរួមគ្នាដោះស្រាយការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី រួមមាន បញ្ហាអសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងគ្រោះមហន្តរាយដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ព្រមទាងបញ្ហាផ្សេងៗទៀតផងដែរ។ ដោយបញ្ហាទាំងនេះអាចបំផ្លាញសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រសិនបើយើងមិនរួមគ្នាដោះស្រាយឱ្យបានត្រឹមត្រូវ ហើយនេះ គឺជារឿងចាំបាច់ដែលសហគមនអន្តរជាតិ ត្រូវសហការរួមគ្នាឱ្យបានជិតស្និតក្នុងការដោះស្រាយបណ្តុំបញ្ហាពាក់ព័ន្ធនឹងសន្តិសុខស្បៀង ទឹក និងថាមពល៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់