Connect with us

កីឡា

ក្លិប Inter Miami គ្រោង​បន្តកុងត្រា​២ឆ្នាំទៀតដល់ Messi

បានផុស

នៅ

យោងតាម​ការ​​ចុះផ្សាយរបស់លោក Nicolo Schira អ្នកជំនាញក្នុងការដោះដូរកីឡាករ ក្លិប​បាល់ទាត់​ Inter Miami គ្រោងនឹងបន្តកុងត្រា​ជា​មួយ​កីឡាករ Messi ដល់ឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nicolo Schira បានសរសេរថា ៖«Inter Miami កំពុងរៀបចំផែនការបន្តកុងត្រាជា​មួយ​ Messi។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៥។ ពួកគេត្រៀមផ្ដល់កុងត្រាបន្តរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ប៉ុន្តែវាក៏ស្ថិតក្នុងលទ្ធភាពក្នុង​បន្ថែមរហូតដល់ឆ្នាំ២០២៧»។

ម្ចាស់ក្លិប Inter Miami លោក Jorge Mas បាននិយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​រំពឹង​ Messi បន្ត​ស្នាក់នៅរហូតដល់ឆ្នាំ២០២៦។ ដំណឹងថាខ្សែប្រយុទ្ធរូបនេះអាចបន្តនៅ MLS រហូតដល់ឆ្នាំ២០២៧ គឺជាការជំរុញចង់បានខ្លាំងពីសំណាក់ក្រុមនិងលីគទាំង​អស់​ដែរ។ ប៉ុន្តែអ្វីៗ ស្ដិត​លើការសម្រេចចិត្តរបស់ Messi។ បច្ចុប្បន្ន Messi មានវ័យ៣៧ឆ្នាំ ដូច្នេះ​​បន្ត​កុងត្រារយៈពេលវែងគឺរូបគេត្រូវគិតពិចារណា។

ប្រសិនបើ Messi បន្តនៅលេងនៅលីគកំពូលសហរដ្ឋអាមេរិក (MLS) រហូតដល់ឆ្នាំ២០២៧ អាចជារឿងដ៏ធំសម្រាប់បាល់ទាត់នៅអាមេរិកទាំងមូល។ ជាពិសេសធ្វើឲ្យអ្នកគាំទ្របន្ដចាប់អារម្មណ៍ជាមួយលីគ​កាន់​តែ​ខ្លាំង។ ចំពោះការរំពឹងទុករបស់ក្លិប​ Inter Miami ចង់ឲ្យ Messi ស្នាក់នៅជាមួយក្លិប រហូតដល់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។

Messi ហាក់ដូចជាសប្បាយចិត្ត​ក្នុងការរស់នៅរដ្ឋ Florida ហើយចង់កសាងកេរ្តិ៍ដំណែលសម្រាប់ខ្លួន និង​ក្លិប Inter Miami៕


ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម