Connect with us

ជីវិតកម្សាន្ដ

នាយ ចឺម ស្នើសុំអ្នកសិល្ប:ស្រាក់ដៃគ្នាជួយសង្គ្រោះជីវិតនាយ តាក់ស៊ី

បានផុស

នៅ

អំឡុងពេលដែលទៅសួរសុខទុក្ខតារាកំប្លែងធ្លាប់រួមអាជីព នាយ តាក់ស៊ី នោះ តារាចម្រៀងវ័យក្មេងនាយ ចឺម ក្រៅតែពីបង្ហាញក្តីអាណិតអាសូរដល់សិល្បកររៀមច្បងធ្លាប់រួមសម្តែង តារារូបនេះបានស្នើដល់សិល្បករសិល្បការិនីចូលរួមស្រាក់ដៃគ្នាដើម្បីជួយសង្គ្រោះជីវិតនាយ តាក់ស៊ី ដែលកំពុងរួមរឹតដោយជំងឺកាចសាហាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលប្រិយមិត្តបានដឹងហើយថា នាយ តាក់សុី ដែលមានវ័យ ៤៥ឆ្នាំ ពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែមធ្វេីឱ្យខូចក្រលៀន និងជំងឺទឹកដក់ក្នុងសួតផងដែរ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមានក្តីអាណិតអាសូរនិងបារម្ភពីសុខភាពនាយ តាក់ស៊ី ។

បើក្រឡេកមកមើលតារាចម្រៀងនាយចឺម កាលពីម្សិលមិញបានស្កាត់ទៅជួបសួរសុខទុក្ខនិងបានឧបត្ថម្ភថវិកាដល់នាយ តាក់ស៊ី ផងដែរ។ក្នុងពេលនោះនាយចឺមបានអំពាវនាវថាធ្វើបុណ្យទាន់ខែភ្លឺ ជីវិតគាត់ពេលនេះសង្ឃឹមលើពុកម៉ែបងប្អូនទាំងអស់គ្នាហើយមាន ទុក្ខចេះជួយគ្នា ខ្មែរស្រលាញ់ខ្មែរ (មានជីវិតគឺមានទុក្ខ)។

តារាកំប្លែងនាយ តាក់ស៊ី ថ្មីៗនេះ បានលើកក៏ដៃសំពះដង្ហើយសុំជំនួយសប្បុរសជនដើម្បីព្យាបាលជំងឺនិងដោះដូក្រលៀនសង្គ្រោះជីវិតខណ:ដែលការដូក្រលៀ នម្ខាងគឺត្រូវចំណាយលុយចំនួន៥ម៉ឺនដុល្លារ។លោកវេជ្ជបណ្ឌិតបានបញ្ជាក់ឲ្យដឹងថានាយ តាក់សុី មានជម្រើសចុងក្រោយពីរ ទីមួយគឺត្រូវលាងឈាមពេញមួយជីវិត (មួយអាទិត្យចំនួនបីដង) និងជម្រើសទី២ ត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី។

បន្ទាប់ពីឃើញការអំពាវនាវនិងមានក្តីអាណិតអាសូរដល់តារាកំប្លែងរូបនេះ មកទល់ពេលនេះ ក៏ឃើញមានថ្នាក់ដឹកនាំសិល្បករសិល្បការិនីខ្មែរមួយចំនួន បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីជួយសង្គ្រោះជីវិតតារាកំប្លែងជើងចាស់ នាយ តាក់ស៊ី អំឡុងពេលដែលកំពុងត្រូវការជំនួយជាបន្តបន្ទាប់ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម