ជីវិតកម្សាន្ដ
លោក ណុប បាយ៉ារិទ្ធ បំផុសមហាជនគាំទ្រសិល្បៈ “ល្ខោនអាប៉េ”
តារាចម្រៀងកូនកាត់ចិនរបស់ផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ បានចេញមុខបំផុសក៏ដូចជាអំពាវនាវដល់មហាជនអ្នកគាំទ្រ ចូលរួមផ្តល់កម្លាំងចិត្តចំពោះការសម្តែងសិល្បៈល្ខោនអាប៉េ ៣ជំនាន់ ដកស្រង់ពីរឿង “ព្រះច័ន្ទគោរព” ។

ល្ខោនអាប៉េ គឺមានទម្រង់និងលក្ខណៈជាល្ខោនច្រៀងរាំ និងនិយាយបែបបុរាណ ដែលបែកខ្នែងចេញមកពីរបាំក្បាច់បុរាណខ្មែរ។ អាប៉េ ជាប្រភេទល្ខោនឡកក្រមិចក្រមើមបែបត្លុកកំប្លែង។ នេះបើយោងទៅតាមការស្រាវជ្រាវ។
តារាចម្រៀងចាស់វស្សាល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា “សូមអរគុណដល់ប្អូនប្រុស Xing ដែលខិតខំស្រាវជ្រាវពីវីដេអូ នៃការសម្តែងសិល្បៈល្ខោនអាប៉េ ៣ជំនាន់ ដកស្រង់ពីរឿង “ព្រះច័ន្ទគោរព” ។
លោកបន្តថា “សូមបងប្អូនជួយគាំទ្រ និងផ្តល់កម្លាំងចិត្តដល់គាត់ដែលខិតខំស្រាវជ្រាវ ដើម្បីបង្ហាញឱ្យបងប្អូនបានស្គាល់ពីសិល្បៈល្ខោនអាប៉េ ដោយសារមិនសូវបានសម្តែងច្រើនឱ្យរៀនស្គាល់ រៀនដឹងឡើងវិញ ។
សូមជម្រាបថា អាប៉េគឺជាឈ្មោះល្ខោនច្រៀងរាំបែបបុរាណមួយនៅកម្ពុជា ដែលបាននិងកំពុងបំផុសឱ្យមានការចាប់អារម្មណ៍ពីមហាជន ខណៈឈុតដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺឈុតតួអង្គទេវតា (បែបកំប្លែង) ក្នុងរឿងព្រះច័ន្ទគោរព ក៏ព្រោះតែក្នុងទម្រង់របាំបុរាណខ្មែរ មហាជនពុំសូវជាបានឃើញ និងបានដឹងឡើយ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


