Connect with us

KPT+

ទៅដល់ស្ទឹងត្រែង កុំរំលងកោះតាមបណ្តោយដងទន្លេ ព្រោះវេលាទឹកស្រកនេះ ជាឱកាសមាស សម្រាប់កម្សាន្ត

បានផុស

នៅ

នៅរដូវធ្លាក់ខ្យល់អំឡុងខែកត្តិកនេះ ជាវេលាអំណោយផលមួយសម្រាប់ដំណើរកម្សាន្តជិះទូកគយគន់ទេសភាព និងបោះតង់លំហែកាយលើឆ្នេរទន្លេដ៏ស្រស់ស្អាត ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង។ បើនិយាយពីតំបន់ទេសចរណ៍ទាក់ទាញបំផុតសម្រាប់ខេត្តស្ទឹងត្រែង គឺតំបន់រ៉ាមសារ ព្រោះសម្បូរដោយធនធានធម្មជាតិ ព្រៃលិចទឹក និងជាជម្រកសត្វដ៏សំខាន់មួយនៃប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ដីសើមមួយនេះ ជាតំបន់កម្សាន្តបោះតង់ដ៏ពេញនិយមបំផុតរបស់អ្នកទេចរ ដែលមានកោះសរុបជាង៥០ ហើយក្នុងនោះ កោះចំនួន៧ មានប្រជាសហគមន៍រស់នៅ និងប្រកបរបរកសិកម្មនៅទីនោះផងដែរ។ អ្វី​ដែល​ពិសេស​នៅ​ទីនោះ​ តំបន់នេះ គឺពោរពេញ​​ដោយ​តំបន់​​ទេសចរណ៍​ដែល​មាន​សក្ដានុពល​សំខាន់​ៗ​ដូចជា ព្រៃ​អ្នកតា កោះ​សំបូរ ក្បាល​កោះ​ស្នែង ក្បាល​កោះ​ទន្លេ​មួយ ភ្នំ​ត្រងើល អន្លង់​ថ្ម​កំបោរ វាល​ព្រលាន ក្បាលកោះ និង​កោះហាន ដែលជាឋានសួគ៌បៃតង លើដែនទឹកតំបន់អភិរក្សជីវចម្រុះតាមដងទន្លេមេគង្គលើ​ នៃតំបន់រ៉ាមសារ។

មកកាន់តំបន់នេះ ទេសចរអាចជិះកាយ៉ាកទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយនឹងឆ្នេរ​ខ្សាច់​សក្បុស ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយប្រជាសហគមន៍នៅទីនោះ និងអ្វីដែលកាន់តែពិសេសជាងនេះទៀត គឺអាចទស្សនាសត្វស្លាបតំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ។

ទេសចរអាចជិះកាយ៉ាក ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយនឹងឆ្នេរ​ខ្សាច់​សក្បុស ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ យើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ៕

ប្រភពរូបភាព៖ Solo Landscapes
ប្រភពរូបភាព៖ Solo Landscapes

អានបន្ថែម៖​ បើនិយាយដល់តំបន់ទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង តើអ្នកនឹងនឹកឃើញកន្លែងណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ  

Sokha Hotels

ព័ត៌មានពេញនិយម